ហ៊ានមែន! ពលករខ្មែរ ១១នាក់ ជិះចានដែកឆ្លងដែន ពីថៃមកកម្ពុជា តែអកុសលលិចបាត់ ២នាក់

0

ភ្នំពេញ៖ ស្រ្តីម្នាក់ និងអ្នកស៊ីឈ្នួលចម្លងម្នាក់ ជាពលករបានបាត់ខ្លួនលិចចូលទឹក ខណៈដែលឆ្លងដែន ពីប្រទេសថៃមកកម្ពុជា ដោយជិះចានដែកទាំងប្រថុយប្រថាន ហើយត្រូវទឹកកួចបណ្តាលឲ្យ ក្រឡាប់ចានដែកលិចបាត់ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច ល្បាត១ ខ៣ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សូមបញ្ជាក់ថា ពលករចំណាកស្រុកសរុបចំនួន ១១នាក់ បាននាំគ្នាឆ្លងដែនតាមទឹកមកកម្ពុជាវិញ តាមចានដែក បានរួចផុតចំនួន ៩នាក់ មកដល់ត្រើយម្ខាង ខាងនៃទឹកដីកម្ពុជា ។

ជនរងគ្រោះដែលហូរទៅតាមទឹក ឈ្មោះ សេង ស្រីម៉ៅ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិស្វាយមាស សង្កាត់កណ្តាលជ្រុំ ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ក្នុងពេលឆ្លងអ្នកចម្លង តាមចានដែកអស់ដៃ ក៏ប្រលែងចានដែក ដែលជនរងគ្រោះជិះពីលើ បណ្តាលក្រឡាប់ចានដែក លិចទៅក្នុងទឹកហូរកួចយកទៅបាត់ ។

ប្តីជនរងគ្រោះឈ្មោះ ហោ ឆេន អាយុ៤៣ឆ្នាំ (នៅត្រើយម្ខាងខាងប្រទេសថៃ) កូនស្រីឈ្មោះ ឆេន ដានេត អាយុ ១៥ឆ្នាំ(បានឆ្លងផុតមកខាងកម្ពុជា) ៕