សង្សារស្អាតប៉ុណ្ណឹងដែរ ដាច់ចិត្តលើដៃវាយ ឡើងប៉ោងភ្នែក មានអីលទ្ធផលខ្នោះ

0

ភ្នំពេញ៖ បុរសម្នាក់វាយសង្សាររបស់ខ្លួន ឡើងប៉ោងភ្នែក ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនបានហើយ​ កាលពីម៉ោង ៦ព្រឹក នៅថ្ងៃទី២០​ ខែកញ្ញា​ ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យមានឈ្មោះ ប៉ា សុវណ្ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពប្រើដៃវាយភ្នែកជនរងគ្រោះ ឈ្មោះ នួន គឹមឡាង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរស្នាក់នៅបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឲ្យរបួសហើមជាំភ្នែកទាំង២​ និងគុំត្រចៀកខាងស្តាំ កាលពីម៉ោង ១៖៣០នាទី រំលងអធ្រាត ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​ ៕