ភ្នំពេញ៖ ក្រោយធាតុអាកាសធូរស្រាលបន្តិច នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ អជ្ញាធរខេត្តព្រះសីហនុ បានរៀបចំអូប៊រល្បឿនលឿន ទៅជួយដឹកជញ្ជូនភ្ញៀវទេសចរជាតិ.អន្តរជាតិ ចំនួន ១០៧៦នាក់ ត្រឡប់មកដីគោកវិញ ។
សូមរំលឹកថា ភ្ញៀវទេសចរទាំងអស់ បានជាប់នៅលើកោះនានា នៅព្រះសីហនុប្រមាណ ៣ថ្ងៃ ដោយសារ ឥទ្ធិពលព្យុះទី១១ ឈ្មោះ (នូល) ដែលធ្វើឲ្យមានភ្លៀងធ្លាក់ ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗ មិនអាចឲ្យទូកអូប័រធ្វើដំណើរឆ្លងកាត់បាន ។
មានអ្នកទេសចរណ៏ជាង ១ពាន់នាក់ដែលជាប់នៅលើកោះរ៉ុង ដោយសារព្យុះនេះ ត្រូវបានរៀបចំឲ្យធ្វើដំណើរតាមអូប៊រ ល្បឿនលឿន សហការពីវិសយ័ឯកជន និងសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុ ក្រោមការចាត់ចែងពីថ្នាក់ដឹកនាំខេត្ត ៕
ភ្ញៀវទេសចរណ៍ដែលបាន ជាប់គាំងនៅតាមបណ្តាកោះនានា ដោយសារឥទ្ធិពលភ្លៀង-ខ្យល់កន្រ្តាក់ រយៈពេលប៉ុន្មានថ្ងៃនេះមានចំនួន ៧គោលដៅ៖ ១-កោះរ៉ុងសន្លឹម ចំនួនសរុប ៣៥៣នាក់, ២-កោះរ៉ុង ចំនួនសរុប ៣០៣នាក់, ៣-ឆ្នេរឡុងសិត សរុបចំនួន ១៣៤នាក់, ៤-ផែរបាកាស សរុបចំនួន ៤០នាក់, ៥-ឆ្នេរឋានសួគ៌ សរុបចំនួន ១១២នាក់, ៦-ភូមិ២៣ សរុបចំនួន ២៥នាក់, ៧-ឆ្នេរសេនដី សរុបចំនួន ១០៩នាក់ ។
បច្ចុប្បន្ន អាជ្ញាធរក្រុង-ខេត្តព្រះសីហនុ បានចាត់វិធានការណ៍ អន្តរាគមន៍ដឹកជញ្ជូនពួកគាត់ មកកាន់ដីគោកអោយប្រកប
ដោយសុវត្ថិភាព តាមពេលវេលា និងស្ថានភាពនៃអាកាសធាតុ ដែលអំណោយផល ៕