ភ្នំពេញ៖ ជនសង្ស័យចំនួន ២៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ៧ករណី ទូទាំងប្រទេស នៅថ្ងៃទី២០ ខែកញ្ញា ។ ក្នុងចំណោមជនសង្ស័យទាំង ២៨នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ២២នាក់ និងប្រើប្រាស់ ៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែកញ្ញា រួមមាន ៖ មេតំហ្វេតាមីន (Ice) ៩៨,៣៦ក្រាម និង៧កញ្ចប់តូច។
+លទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាលជាតិ ៦អង្គភាព៖ ១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១០,២១ក្រាម។ ២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ៧,៣៨ក្រាម។ ៣ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៥នាក់ ចាប់យកIce ១កញ្ចប់តូច។ ៤ / ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៦៤,៧៦ក្រាម។ ៥ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ១៦,០១ក្រាម។ ៦ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦កញ្ចប់តូច៕