ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសត្រៀមខ្លួន ធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ស៊ូហ្គា យ៉ូស៊ីហេដេ នាយករដ្ឋមន្ដ្រីជប៉ុនថ្មី ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ។
តាមរយៈលិខិតអបអរសាទរ កាលពីថ្ងៃទី១៧ កញ្ញាកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ យ៉ាងកក់ក្ដៅបំផុយតចំពោះ លោក ស៊ូហ្គា យ៉ូស៊ីហេដេ ត្រូវបានតែងតាំងជានាយករដ្ឋមន្ដ្រីថ្មីរបស់ជប៉ុន បន្ទាពីទទួលបានជ័យជំនះយ៉ាងភ្លូកទឹកភ្លូ កដី ក្នុងការបោះឆ្នោតជាប្រធានដឹកនាំ គណបក្សប្រជាធិបតេយ្យសេរី (LDP) កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
សម្ដេចតេជោ បន្ថែមថា ជ័យជំនះយ៉ាងត្រចះត្រចង់នេះ បានឆ្លុះបញ្ចាំងពីការគាំទ្រ យ៉ាងមុតមាំរបស់សមាជិក គណបក្ស LDP ក៏ដូចជា ទំនុកចិត្តរបស់ប្រជាជនប៉ុន ចំពោះទស្សនៈវិស័យគោលនយោបាយ និងភាពជាអ្នកដឹកនាំរបស់លោក ស៊ូហ្គា យ៉ូស៊ីហេដេ ក្នុងការជំនះឲ្យបាននូវវិបត្តិកូវីដ-១៩ និងការស្ការសេដ្ឋកិច្ចឡើងវិញ ក៏ដូចជា ការធានាឲ្យបាននូវអនាគត របស់ប្រទេសជប៉ុនប្រកបដោយសន្ដិភាព និងវិបុលភាព។
លើសពីនេះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោក ស៊ូហ្គា យ៉ូស៊ីហេដេ នាយករដ្ឋមន្ដ្រីជប៉ុនថ្មី ក្នុងគោលបំណងបន្ដពង្រឹង និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងជប៉ុន បន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងដើម្បីសន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក ៕