ពីរនាក់​បងប្អូន​ នាំគ្នាទៅ​លេង​ទឹក​សមុទ្រ​ ស្រាប់តែត្រូវ​ទឹក​រលក ​បោក​រសាត់​បាត់

0

ភ្នំពេញ៖​ មានករណីបងប្អូន ២នាក់ បាននាំគ្នាទៅលេងទឹកសមុទ្រ ​នៅចំណុច ឆ្នេរពយស្ងាវ ស្ថិតក្នុងភូមិព្រែកស្មាច់​ ឃុំកោះស្តេច ស្រុកគីរីសាគរ កាលពី​ថ្ងៃទី​១៧ កញ្ញា ប៉ុន្តែជាអកុសលត្រូវទឹករលក បោករសាត់បាត់ ។

ជនរងគ្រោះទាំង ២នាក់មានឈ្មោះ៖ ១-ដា ស្រីឡែន ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។ ២-ដា វីរៈថេ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជតិខ្មែរ មុខរបរសិស្ស ។ ជនរងគ្រោះទាំង ២នាក់នេះ មានទីលំនៅ ភូមិព្រែកខ្យង ឃុំតានូន ស្រុកបុទុមសាគរ​ ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា លុះ​មក​ដល់​វេលា​ម៉ោង​ ៦ព្រឹក​ កម្លាំង​សមត្ថកិច្ច ​បាន​ស្វែង​រក​ឃើញជនរងគ្រោះ​ម្នាក់ ​ដែល​ជា​ប្អូន​ប្រុស​ បានអណ្ដែត​ទឹក​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​ និង​ម្នាក់​ដែល​ជា​បង​ស្រី​ ​កំពុង​ស្វែងរក​បន្ត​ទៀត​ ។

បច្ចុប្បន្ន​ សពជនរងគ្រោះ​ បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕