មហារន្ធត់! កំពុងហូបបាយជុំគ្នាសុខៗ ស្រាប់តែរន្ទះបាញ់ ឆក់យកជីវិតមួយគ្រួសារ នៅស្រុករុក្ខគីរី

0

ភ្នំពេញ៖ កំពុងហូបបាយជុំគ្នាក្រោមផ្ទះសុខៗ ស្រាប់តែកេីតមានហេតុការណ៍រន្ទះបាញ់មួយកេីតឡេីង បណ្តាលឲ្យរងរបួស ៤នាក់ ស្លាប់ ៦នាក់ (ស្រី២នាក់) ។ ហេតុការណ៍នេះកេីតឡេីង កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៨៖១៥នាទី។

ជនរងគ្រោះក្នុងហេតុការណ៍ រន្ទះបាញ់នេះរួមមាន៖
១.ឈ្មោះយ៉ុម ញុិកភេទប្រុស អាយុ៥៦ឆ្នាំ ម្ចាស់ផ្ទះនៅភូមិ ឃុំខាងលើ (ស្លាប់)។
២.ឈ្មោះ ដាំ សុខណា ភេទស្រី អាយុ៥៦ឆ្នាំ ត្រូវជាប្រពន្ធ (ស្លាប់)។
៣.ឈ្មោះ យ៉ុម ចរិយា ភេទ ស្រី អាយុ ២៥ឆ្នាំ ត្រូវជាកូនបង្កើត (ស្លាប់)។
៤ .ឈ្មោះ យ៉ុម រ៉ាវុធ ភេទ ប្រុស អាយុ ២៦ឆ្នាំ ត្រូវជាកូនបង្កើត (ស្លាប់)។
៥. ឈ្មោះ ធី អត់ស្គាល់ត្រកូលភេទប្រុស មកពីខេត្តបាត់ដំបង (ស្លាប់)។
៦ .ឈ្មោះ អន រិន ភេទប្រុសប្រុស អយុ ២៧ឆ្នាំ រស់នៅខេត្ដបាត់ដំបង (ស្លាប់)។
៧.ឈ្មោះ វឿន វុត្ថា ប្រុសអាយុ ៤១ឆ្នាំ នៅរស់
មកពីបាត់ដំបង (រងរបួស)។
៨.ឈ្មោះ សើក សារស់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅ ខេត្តបាត់ដំបង (រងរបួស)។
៩.ឈ្មោះ ហួត ហុង អាយុ៤៨ឆ្នាំ មកពីបាត់ដំបង(រងរបួស)។
១០.ឈ្មោះ ឃឿត សំណាង ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង (រងរបួស)។

អ្នករងរបួសទាំង ៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី ចំណែក សពតម្កល់ធ្វើបុណ្យនៅវត្ដឌួងកែមមុនីរាម (ហៅវត្ដព្រែកជីក) តាមប្រពៃណីខ្មែរ ៕