ស្កាត់ពីកំពង់ចាម​ មកប្រេីល្បិចបោកប្រាស់ នៅតបាត់ដំបង តែត្រូវអស់លក្ខណ៍ នៅកំពង់ឆ្នាំង

0

ភ្នំពេញ៖ កាលពី​ថ្ងៃទី​១៤​និងទី១៥ ខែ​កញ្ញា​ ឆ្នាំ​២០២០​ នៅចំណុច​ភូមិ​អណ្តូងចេញ​ សង្កាត់​អូរចារ​ និងចំ​ណុចភូមិតាព្រួច​ សង្កាត់ក្តុលដូនទាវ​ ក្រុងបាត់​ដំបង​ ខេត្តបាត់​ដំបង​ មានករណីឆ​បោកយក​ម៉ូតូបានកេីតឡេីង​ ដែលករណីនេះបង្កដោយជន​សង័្សយ​ចំនួន ២នាក់​ ធ្វេីសកម្ម​ភាព(ឆបោក)​យក​​ម៉ូតូរបស់ជនរងគ្រោះ ក្នុងខណៈដែលពួកគេប្រេីកលល្បិច​ធ្វេីជាអ្នកជិះម៉ូតូឌុប ឱ្យឌុបពួកគេ​ទៅដល់គោល​ដៅដែលគេគ្រោងទុកហេីយ​ បក្សពួកគេម្នាក់ចុះនៅគោលដៅនោះរីឯបក្សពួក​ម្នាក់ទៀតធ្វេីជានិយាយសុំខ្ចីម៉ូតូពីម្ចាស់មួយភ្លេតដេីម្បីទៅយកអ្វីមួយ​ ។ ដោយការទុកចិត្តថា​ មាន​បក្សពួកគេម្នាក់ស្ថិតនៅទីនេះ​ ម្ចាស់ម៉ូតូបានហុចសោម៉ូតូឱ្យខ្ចី​ ពេលបានម៉ូតូហេីយជនសង័្សយជិះយកទៅបាត់​តែម្តង រីឯបក្សម្នាក់ទៀតក៏បានគេច​ខ្លួនពីទីនោះបាត់ដែរ។

យោងតាមស្នងការដ្ឋានខេត្តបាត់ដំបង នៅថ្ងៃ១៧ កញ្ញាបានឲ្យដឹងថា ជនងគ្រោះទាំងពីរនាក់នោះគឺ៖
១-ឈ្មោះ ប៊ិន​ រ៉ាត់​ ភេទប្រុស​​ អាយុ​ ៦៣​ឆ្នាំ​ មានទីលំនៅ​ភូមិ​បេង​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង។
២-ឈ្មោះ​ សេក​ វណ្ណ​ ភេទប្រុស​ អាយុ៦៥ឆ្នាំ​រស់​នៅភូមិ១៣មករា​ សង្កាត់ព្រែកព្រះស្តេច​ ក្រុងបាត់​ដំបង​ខេត្តបាត់​ដំបង​។

ម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ខ្មៅ​ ចំនួន​ ២​គ្រឿង​ ។

ក្រោយពេលធ្វេីសកម្មភាព​ និងអនុវត្តតាម​បទ​បញ្ជា​ផ្ទាល់​ពី​ឧត្ដមសេនី​យ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការ​នគរបាលខេត្តបា​ត់​ដំបង​ លោកវរសេនី​យ៍ទោ​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបា​លព្រហ្មទ័ណ្ឌ​ បានដឹកនាំធ្វេីការស្រាវជ្រាវ​ជាបន្ទាន់ ដោយមានលោកវរសេ​នីយ៍ទោ​ ឈឿង​ គឹមសុង​ នាយការិយា​ល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល​ ដឹកនាំសហការណ៍ជាមួយ សមត្ថកិច្ចនគរបាលខេត្តកំ​ពង់ឆ្នាំង ​រហូតឈានទៅកំណត់មុខសញ្ញាបាន​និងដោយបានការសម្របសម្រួល លេីនីតិវិធីពីលោក​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​បាត់ដំបង​ ជនសង័្សយជាមុខសញ្ញាធ្វេីសកម្មភាពចំនួន ២នាក់ត្រូវបានឃាត់ខ្លួននោះគឺ៖
១-ឈ្មោះ​ ផន​ ដារ័ត្ន​ ភេទប្រុស​ អាយុ​ ៤៤​ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរកំបុត​ ឃុំ​ជ្រៃវៀន​ ស្រុក​ព្រៃ​ឈរ​ ខេត្ត​កំពង់ចាម​ ។
២-ឈ្មោះ​ អ៊ុក​ ថា​ ភេទប្រុស​ អាយុ​ ៣៨ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរកំបុត​ ឃុំ​ជ្រៃវៀន​ ស្រុក​ព្រៃ​ឈរ​ ខេត្ត​កំពង់ចាម​ ។

-វត្ថុតាងដកហូតបានម៉ូតូរបស់ជនងគ្រោះទាំងពីរ
គ្រឿងប្រគល់ជូនម្ចាស់វិញ ក្រៅពីម៉ូតូនៅមានសម្ភារៈមួយចំនួនទៀតគឺ៖
-​ ស្លាកលេខ​ម៉ូតូ​ ចំនួន​ ០៣​សន្លឹក​
-​ ឧបករណ៍​សម្រាប់​កឹប​ស្លាកលេខ​ម៉ូតូ​ ចំនួន​ ០១​
-​ តួណឺវីស​ ចំនួន​ ០៣​
-​ ដង្កាប់​ ចំនួន​ ០២​
-​ កូន​សោរ​សម្រាប់​ដោះ​គ្រឿង​ម៉ូតូ​ ចំនួន​ ០៤​

បច្ចុប្បន្ន​ការិយាល័យ​នគរបាល ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ​ចាត់ការ​បន្ត​តាមនីតិវិធីច្បាប់​៕