ភ្នំពេញ៖ យ៉ាងហោចណាស់មាន មនុស្សចំនួន ៨នាក់ (ស្រី៤នាក់) បានស្លាប់ របួសធ្ងន់១៦នាក់ (ស្រី៣នាក់) និងរបួសស្រាល៤នាក់ (ស្រីម្នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ កញ្ញា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២៨នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ១៤លើក ៕