ថ្ងៃ១៤ កញ្ញា បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ​១៨​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ ៤៩​នាក់​

0

​ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​ ៤៩​នាក់ ​(​ស្រី​ម្នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ប បទល្មើស​គ្រឿងញៀន​ចំនួន​ ១៨​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ។​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ៤៩​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​ ២៥​នាក់​ និង​ប្រើប្រាស់​ ២៤​នាក់​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​(ice)​ =​ ៧,១០​ក្រាម​ និង​២៩​កញ្ចប់​តូច​ ។​

​+លទ្ធផល​ខាងលើ​ ៩​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖​

-នគរបាល ៩​អង្គភាព​៖ ១​ /​ មន្ទីរ​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៣​នាក់​ ប្រើប្រាស់​ ៦​ករណី​ ឃាត់​ ២១​នាក់​ ចាប់​យក​Ice​ ៣,១៥​ក្រាម​។​ ២​ /​ បាត់ដំបង​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​ ៣​ /​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១៥​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​។​ ៤​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៧៤​ក្រាម​។​ ៥​ /​ ព្រះ​វិហារ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ០,១៧​ក្រាម​។ ៦​ /​ ពោ​ធ៍​សាត់​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​ ៧​ /​ សៀមរាប​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ២,៥០​ក្រាម​។​ ៨​ /​ តាកែវ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ២៥​កញ្ចប់​តូច​។​។​ ៩​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​ ៕