ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ដយីឌុប បុកជាមួយរថយន្ដដឹកទឹកកក បណ្ដាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់ស្រាល ។ ហេតហេតុការណ៍នេះបានឡើង កាលពីវេលាម៉ោងជាង ១២ថ្ងៃត្រង់ នថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចជិតសាលាបឋមសិក្សាម្រាមទាក ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
បើតាមរបាយការណ៍ របស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ រាយការណ៍មកលោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន បានឲ្យដឹងបន្តថា ក្រោយពីកើតហេតុភ្លាមៗ ក៏មានកម្លាំងសមត្ថកិច្ច ចុះមកអន្ដរាយគម៍ និងធ្វើការវាស់វែង ចំណែកអ្នកបើករថយន្តយីឌុប បង្កហេតុបានរត់គេចខ្លួនបាត់ ៕




