ក្រសួងទេសចរណ៍ ជំរុញក្រុមហ៊ុនអាការចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បើកប្រត្តិបត្តិការហោះហើរ ឡើងវិញ រវាងភ្នំពេញនិងក្រុងព្រះសីហនុ

0

ភ្នំពេញ៖ ដោយទទួលបាននូវព័តមាន អំពីការបើកប្រតិបត្តិការហោះហើរ រវាង ភ្នំពេញ-សៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ខាងមុននេះ ក្រសួងទេសចរណ៍ បានជំរុញឱ្យ ក្រុមហ៊ុនអាការចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ (Cambodia Angkor Air) បើកប្រត្តិបត្តិការហោះហើរ ឡើងវិញ រវាងភ្នំពេញនិងក្រុងព្រះសីហនុ បន្ថែមទៀតផងដែរ។

យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងនាមក្រសួងទេសចរណ៍ សូមអរគុណដល់ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ ដែលបានប្រកាសចាប់ផ្តើមប្រត្តិបត្តការហោះហើរឡើងវិញ រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ។ កិច្ចប្រត្តិបត្តិការឡើងវិញនេះ គឺស្របទៅនឹង សំណូមពរ របស់ភ្ញៀវទេសចរផ្ទៃ ក្នងយើង ដែលកំពុងមាននិន្នាការកើនឡើង សព្វថ្ងៃ ក្នុងបរិបទដែលកម្ពុជា យើងមានការទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ-១៩ ផ្ទៃក្នុងបានល្អ។

ក្រសួងបញ្ជាក់ថា «សង្ឃឹមថា ក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ នឹងពិចារណាអំពីការ បើកប្រត្តិបត្តិការហោះហើរ ឡើងវិញ រវាងភ្នំពេញនិងក្រុងព្រះសីហនុផងដែរ ក្នុងពេលដែលសព្វថ្ងៃនេះ ចរាចរណ៍តាមផ្លូវគោក កាន់តែតូចចង្អៀត ដោយសារចំនួនរថយន្ត ឭកាន់តែច្រើន ហើយដែលនេះក៏ ជាសំណូមពររបស់ទេសចរផ្ទៃក្នុង ប្រត្តិបត្តិករទេសចរណ៍ និងអ្នកវិនិយោគផងដែរ៕»