ភ្នំពេញ៖ ជនសង្ស័យចំនួន ៦៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៤ករណីទូទាំងប្រទេស នៅថ្ងៃទី១៣ ខែកញ្ញា ។ ក្នុងចំណោមជនសង្ស័យទាំង ៦៦នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ២១នាក់ និងប្រើប្រាស់ ៤៥នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន(ice) = ១២,៣២ក្រាម និង៨កញ្ចប់តូច និងមេតំហ្វេតាមីន(wy)=០,៧៧ក្រាម ។
+លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ៩អង្គភាព៖ ១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ២១នាក់ ចាប់យកIce ១,៩៩ក្រាម។ ២ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៩ក្រាម។ ៣ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៨ក្រាម។ ៤ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៨នាក់ ចាប់យកIce ២កញ្ចប់តូច។ ៥ / ពោធ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់។ ៧ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៤នាក់។ ៨ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៦៧ក្រាម និងWy ០,៧២ក្រាម។ ៩ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៦កញ្ចប់តូច។
-កងរាជអាវុធហត្ថ ២អង្គភាព៖ ១ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៦,៧៤ក្រាម។ ២ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៤៥ក្រាម ៕