ភ្នំពេញ៖ មានករណីភ្ញាក់ផ្អើលមួយ ក្រោយឃើញនារីម្នាក់ មិនដឹងមានវិបត្តិអ្វី សម្រេចចិត្តលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ បន្សល់ទុកផ្កា១បាច់ និងស្បែកជើង១គូ ជាការចងចាំដល់គ្រួសារតែប៉ុណ្ណោះ។ ហេតុការណ៍បានកើតឡើង នាម៉ោងជាង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មុនពេលកើតហេតុរូបគាត់បានឈរ នៅលើស្ពានជាមួយមិត្តភក្តិ ហើយក៏ឃើញនារីរូបស្រស់សោភាម្នាក់ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្ការួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យពីក្រៅផងនោះ ហើយរថយន្តនោះក៏បើកទៅបាត់បន្សល់ទុក តែនារីរូបស្រស់សោភា នៅលើស្ពានតែម្នាក់ឯង បន្ទាប់មកនារីរូបស្រស់សោភា ក៏បានដោះស្បែកជើង និងផ្ដាមួយបាច់ដាក់ជាប់ស្បែកជើង ហើយបានលោតចូលទៅក្នុងទន្លេ បាត់ស្រមោលតែម្ដង ភ្លាមៗនោះក៏បានទៅរាយការណ៍ទៅសមត្ថកិច្ច ដើម្បីជួយជនរងគ្រោះតែអកុសល នារីរងគ្រោះត្រូវបានលិចចូល ទៅក្នុងទន្លេបាត់ទៅហើយ។
សមត្ថកិច្ចរង់ចាំក្រុមគ្រួសារ និងសាច់ញាតិដើម្បីកំណត់អត្តសញ្ញាណ របស់នារីរងគ្រោះខាងលើ ៕



