ស្ត្រីម្នាក់ជួយប្ដី ចែកចាយគ្រឿងញៀន ត្រូវបានចាប់ខ្លួនជាមួយគ្រឿងញៀន ជាងកន្លះគីឡូក្រាម (Video)

0

ភ្នំពេញ៖ កំលាំងការិយាល័យប្រឆាំង​ បទល្មើសគ្រឿងញៀនខេត្តតាកែវ និងកំលាំងអាវុធហត្ថស្រុកទ្រាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការង ទទួលផែនយុត្តិធម៌ ដោយមានការសម្របសម្រួលនិតិវិធីពីលោក ទេព មុនិន្ទ ព្រះរាជអាជ្ញារង សាលាដំបូងខេត្តតាកែវ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ បានចុះបង្ក្រាបករណីជួញដូរ សារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវដោយបានឃាត់ខ្លួនស្រ្តីម្នាក់ និងរឹបអូសគ្រឿងញៀនជាងកន្លះគីឡូក្រាម ។

លោក ង៉ែត ចាន់ធី មេបញ្ជាការង កងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងអោយដឹងថា ប្រតិបត្តិការនេះសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះប៉ាល់ ថាវី ភេទស្រីអាយុ២៣ឆ្នាំ រស់នៅភូមិ ស្មោង ឃុំ ស្មោង ស្រុកទ្រាំង ខេត្តតាកែវ និងដកហូតវត្ថុតាងរួមមាន៖ ម៉្សៅក្រាមសថ្លាចំនួន ១៤កញ្ចប់ទម្ងន់ ៥០៤,១៧ក្រាម ( ថ្លឹងទាំងសំបក់ថង់), ជញ្ជីងថ្លឹងថ្នាំញៀចំនួន ២គ្រឿង និងទូរស័ព្វសព្ទ័ ១គ្រឿង។

បើតាមលោក ង៉ែត ចន្ធី ជនសង្ស័យបានឆ្លើយសារភាពថា គ្រឿងញឿនទាំងអស់នេះជារបស់ប្ដី របស់ខ្លួនដែលពេលនេះ បានរត់គេចខ្លួនបាត់ហើយ។ បច្ចុប្បន្នកំលាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿងដើម្បីបញ្ជូន ជនសង្ស័យនិងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕