អ​ស់​ពី​ខេ​ត្ត​ព្រះ​សី​ហ​នុ​ ពេ​ល​នេះ​ ចោ​រ​លួ​ច​កា​ត់​ខ្សែ​ភ្លើ​ង ​នៅ​ភ្នំ​ពេ​ញ​វិ​ញ​ម្ដ​ង (Video)

0

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានក្រុមចោរលួចកាត់ខ្សែភ្លើងបំភ្លឺផ្លូវសាធារណៈនៅខេត្តព្រះសីហនុ ហើយត្រូវបង្រ្កាបបាន ស្រាប់តែពេលថ្មីៗនេះក៏មានជនសង្ស័យម្នាក់លួចកាត់ខ្សែភ្លើង នៅសង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញវិញម្ដង។

យោងតាមរដ្ឋបាល ខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ និងផ្អែកតាមបណ្ដឹង របស់ ប្រជាពលរដ្ឋ ជាជនរងគ្រោះ រួមជាមួយ ភុស្តតាងតាមរយៈវីឌីអូ ក្នងកាមេរ៉ាសុវត្ថិភាព នៅវេលាម៉ោង១៦ និង ៣០នាទី រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី២ បានធ្វើការឃាត់ខ្លួន ជនសង្ស័យមួយរូប មានឈ្មោះ កែវ នឿន ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ចំនួន ០២ ម៉ែត្រ កាលពីវេលាម៉ោង០១ និង ៣០នាទី រំលងអាធ្រាធ ឈានចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចដីឡូតិ៍មួយកន្លែង នៅផ្លូវបេតុង ក្រុមទី៣ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

កម្លាំងសមត្ថកិច្ច បានដកហូត វត្ថុតាង របស់ ជនសង្ស័យរួមមាន៖
– ម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េភ្លើស លេខម៉ាសុីន០០៥៥១៦ លេខតួ (គ្មាន) ពណ៌ក្រហម គ្មានស្លាកលេខ។
– កន្រ្តៃកាត់ខ្សែភ្លើងពណ៌ក្រហមចំនួនមួយ។
– និង ខ្សែភ្លើងស្ពាន់សករួចចំនួន ០២ ម៉ែត្រ។

សូមបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ធ្លាប់ប្រើប្រាស់សារធាតុញៀននិងធ្លាប់ជាប់ពន្ធនាគារ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ពីបទលួច ម្ដងរួចមកហើយ។ បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ តាមនីវិធីច្បាប់ហើយ៕