ទៀ​ត​ហើ​យ​ ! ជ​ន​ជា​តិ​ចិ​ន​ ២​នា​ក់​រ​ត់​ចេ​ញ​ពី​ក​ន្លែ​ង​ ធ្វើ​ច​ត្តា​ឡី​ស័​ក (Video)

0

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានអះអាងថា មានករណីជនជាតិចិន  ២នាក់ បានរត់ចេញពីសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ   គ្រារង់ចាំលទ្ធផលតេស្តរកវីរុសកូវីដ-១៩  ពិតប្រាកដមែន។

បើតាមអ្នកនាំពាក្យ ពួកគាត់ជាអ្នកដំណេីរមកពីប្រទេសចិនមកដល់កម្ពុជានៅម៉ោងប្រហែល១១ថ្ងៃត្រង់នៃថ្ងៃទី០៨  ខែកញ្ញា  ឆ្នាំ២០២០  ។
លោកស្រី វណ្ណឌីន បញ្ជាក់ថា «ហេតុការណ៌បានកេីតឡេីង  ក្រោយពីបានចូលស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ  ដេីម្បីរង់ចាំលទ្ធផលតេស្តរកវីរុសកូវីដ-១៩  ពួកគាត់  ក៏មានទំនាស់គ្នីគ្នា គាត់  បន្ទាប់មក  ក៏រត់ចេញពីសណ្ឋាគារនោះតែម្តងនៅរសៀលថ្ងៃទី០៩  ខែកញ្ញា  ឆ្នាំ២០២០»។

លោក ស្រីបញ្ជាក់បន្ថែមថា «បច្ចុប្បន្ន  អាជ្ញាធរមានសមត្ថកិច្ចបាន  និងកំពុងតែស្រាវជ្រាវរក បុគ្គលទាំងពីរនាក់ខាងលេីនេះ ហេីយលទ្ធផលតេស្តរបស់ពួកគាត់ទាំងពីរនាក់  គឺអវិជ្ជមានវីរុសកូវីដ-១៩  ដែលតម្រូវឲ្យបន្តធ្វេីចត្តាឡីស័កជាបន្តទៀត» ។