ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងស្រុកមណ្ឌលសីមា ចុះពិនិត្យទីតាំង ដែលត្រូវបានរាយការណ៍ថា មានការបោះបង្គោលរបង និងមានសាងសង់សំណង់រឹងមាំ គ្មានច្បាប់អនុញ្ញាត នៅឆ្នេរកោះយ៉ ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ នេះបើយោងតាមរដ្ឋបាលខេត្តកោះកុង។
តាមរយៈអាជ្ញាធរស្រុក បានបញ្ជាក់ថា គាត់បានចុះមកធ្វើការសម្របសម្រល និងណែនាំ ២ដងរួចមកហើយ នៅតែមិនមានការគោរព តាមការណែនាំរបស់ អាជ្ញាធរមូលដ្ឋាននោះទេ ៕



