ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ត្រូវស្រីស្អាតម្នាក់សុំថត selfie បង្ហោះលើ Tiktok ស្របពេលកំពុងដើរ ពិនិត្យការដ្ឋានសំណង់ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងតាកែវ ដែលទើបសាងសង់រួចរាល់នាពេលថ្មីៗនេះ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានបង្ហាញអារម្មណ៍ភ័យបុកពោះ ព្រោះនេះជាលើកទីមួយ ដែលលោកត្រូវបង្ហាញមុខនៅលើ Tiktok ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានសរសេរលើគេហទំព័រ រហ្វេសប៊ុកកាលពីថ្ងៃទី៨ កញ្ញាថា «កំពុងដើរពិនិត្យការដ្ឋានសំណង់ មានប្អូនស្រីម្នាក់សុំថត selfie ជាមួយ… កំពុងតែញញឹមដាក់កាម៉េរ៉ាដូចថត selfie រាល់ដង ស្រាប់តែគាត់ប្រាប់ថាសុំថត tiktok… លឺភ្លាមចង់ភាំងព្រោះមិនដែលដឹងថា tiktok គេថតចឹងទេ… ហើយណាមួយមិនដឹងថា ត្រូវធ្វើដូចម្តេចទៀតក្រៅពី បន្តញញឹមដាក់កាម៉េរ៉ាទាំងភ័យបុកពោះ ព្រោះធ្លាប់តែឃើញក្នុង tiktok មានតែគេបញ្ចេញកាយវិការ ឬធ្វើមុខមាត់បែបប្លែកៗ ឬឃ្ជូតៗ អរគុណប្អូនស្រី ដែលមិនសុំអោយបង បញ្ចេញស្នៀត ឬធ្វើមុខបែបប្លែកៗឬឃ្ជូតៗ ពេលថត tiktok នេះ… កុំអីចប់ប៉ាដោយខ្ញុំ។ Tiktok លើកទីមួយក្នងជីវិត» ៕