មន្ត្រីនគរបាលយុត្តិធម៌ មិនត្រូវយកសិទ្ធអំណាច បុណ្យស័ក្ដិ ទៅគាប់សង្កត់ពលរដ្ឋ ទន់ខ្សោយឡើយ (Video)

0

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយដ្ឋានបុគ្គលិក បានលើកឡើងថា ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ មិនត្រូវយកសិទ្ធអំណាច បុណ្យស័ក្ដិ ទៅគាប់សង្កត់ពលរដ្ឋទន់ខ្សោយឡើយ ប៉ុន្តែត្រូវខិតខំបំរើការពារ សន្តិសុខជូនពលរដ្ឋ ឲ្យបានល្អ។

ក្នុងកម្មពីធី ប្រកាសផ្ទេភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២០ នៅសាលាប្រជុំធំ សាលាខេត្ត បន្ទាយមានជ័យ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានមានប្រសាសន៍ថា « ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ មិនត្រូវយកតួនាទី បុណ្យស័ក្ដិ ទៅធ្វើអ្វីដែលផ្ទុយនឹងច្បាប់ឡើយ ហើយក៏មិនត្រូវយកសិទ្ធអំណាច ទៅគាប់សង្កត់ពលរដ្ឋស្តូតត្រង់ ដើម្បីតែផលប្រយោជន៍ខ្លួនឯង ដែលធ្វើឲ្យបាត់បង់កត្តិយសជាមន្ត្រីយុត្តិធម៌ បើសិនជាមានករណីនេះកើតឡើង មិនត្រូវបានលើងលែងឡើយ។ ទន្ទឹមនឹងនោះ យើងជាមន្ត្រីនគរបាល ត្រូវតែខិតខំបំរើនូវសេចក្តីសុខ ជូនបងប្អូននៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ ដោយត្រូវលុបបំបាត់ឲ្យអស់នូវសកម្មភាព បង្កអសន្តិសុខក្នុងសង្គមជាតិ ចោរលួច ចោរឆក់ ល្បែងស៊ីសង ក្មេងទំនើង ពិសេសករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀម ត្រូវតែរួមគ្នាលុបបំបាត់ឲ្យអស់ ។ នឹងត្រូវត្រៀមជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសាគ្រោះធម្មជាតិ ដូចជាខ្យល់កន្ត្រាក់ ទឹកជំនន់ ដែលអាចកើតមាននាពេលខាងមុខ»៕