លោកព្រះ! យកគ្រាប់មីន ធ្វើជាព្រំរបងផ្ទះ ពីរឆ្នាំហើយទើបដឹង (Video)

0

ភ្នំពេញ៖ តើវាជារឿងហួសចិត្តទេ! ដែលប្រជាពលរដ្ឋម្នាក់ បានយកគ្រាប់មីន មិនទាន់ផ្ទុះមួយគ្រាប់ ប្រភេទ DK75 ធ្វើជាព្រំរបង នៅក្បែរផ្ទះរបស់ពួកគាត់ អស់រយៈពេលពីរឆ្នាំមកហើយ តែជាសំណាងល្អ គឺវាមិនបានផ្ទុះ បណ្ដាលអោយ មានគ្រោះថ្នាក់ ដល់ពួគគាត់នោះឡើយ។

យោងតាមអាជ្ញាធរមីន បានឱ្យដឹងថា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ក្រុមស្រាវជ្រាវ និងកម្ទេចគ្រាប់របស់អង្គការហេឡូត្រាស្ត (HALO Trust) បានទទួលសំណើពីប្រជាពលរដ្ឋ ក្នុងភូមិប្រឡាយ១៨ ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ក្រោយពីចុះពិនិត្យ ក្រុមជំនាញ បានរកឃើញគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ប្រភេទDK75 ដែលប្រជាពលរដ្ឋផ្សេងទៀត យកមកធ្វើជាព្រំរបង នៅក្បែរផ្ទះរបស់ពួកគាត់ អស់រយៈពេលពីរឆ្នាំ មកហើយ។ ដោយសារនេះ ជាគ្រាប់ដែលបាញ់រួច វាងាយនឹងផ្ទុះខ្លាំងណាស់ ក្រុមជំនាញ របស់អង្គការហេឡូត្រាស្ដ ត្រូវកម្ទេចនៅនឹងកន្លែង តាមលក្ខណៈបច្ចេកទេស។

ជាមួយគ្ននេះ អង្គការហេឡូត្រាស្ត សូមអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ មេត្តា កុំប៉ះពាល់ កុំលេង កុំដុត កុំដំ កុំកែច្នៃ ព្រោះវាបណ្តាលឱ្យ គ្រោះថ្នាក់ របួស ពិការ ស្លាប់ គ្រប់ពេល និងសូមរាយការណ៍ ទៅអាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតអ្នកបំផុត ៕