អភិបាលខេត្តព្រះសីហនុ៖ មិនចេះចប់ អស់ពីដកផ្កា លួចខ្សែភ្លើង ឥឡូវមកដល់រឿងគោដើរ ស៊ីផ្កាទៀត (Video)

0

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ចេញនូវចំងល់ ក្នុងន័យមិនអស់ចិត្តមួយ ដោយសារការដោះស្រាយ បញ្ហាតួចតាច តែវាហាក់ដូច ជាញឹកញាប់ពេក ក្នុងប៉ុន្មានថ្ងៃមកនេះ ។

ជាក់ស្ដែង តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក លោកកអភិបាល បានសរសេរយ៉ាងដូចច្នេះថា «មិនចេះចប់ អស់ពីដកផ្កាចោល សង្ស័យជនវិកលចារិក ជនសង្ស័យលួចខ្សែភ្លើងចាត់ការ បានហើយ មកដល់រឿងគោ ដើរស៊ីផ្កាតាមសួនទៀត សុំប្រិយមិត្តពេលឃើញ ជួយដេញគោផង ចំពោះម្ចាស់គោ មើលថែគោផង លែងចោលបែបនេះ ខុសច្បាប់ ហើយ ក្រៅពីដើរស៊ីផ្កា នៅអាចបង្ករគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកបើកបរបន្ថែមទៀត …»៕