Man City ទិញបាន Ake ជាផ្លូវការហើយ

0

ទីបំផុតកីឡាករខ្សែការពារ Nathan Ake បានចូលរួមជាផ្លូវការហើយជាមួយនឹងក្លឹប Man City ដោយក្នុងនោះគេជឿជាក់ថាលោក Pep Guardiola បានចំណាយលុយដល់ទៅ ៤១លានផោនដើម្បីនាំយកកីឡាករក្លឹប Bournemouth រូបនេះ។

យើងបានដឹងហើយថាតាំងពីយូរមកហើយពោលគឺចាប់តាំងតែពីពេលដែលកីឡាករ Vincent Kompany បានចាកចេញលោក Pep បានធ្វើការស្វះស្វែងរកអ្នកការពារកណ្តាលម្នាក់មករួមក្លឹបវិញ។

ខណៈដែល Aymeric Laporte នៅតែបន្តរបួសតាំងតែពីរដូវកាលកន្លងទៅ ២០១៩_២០២០ ដូចនេះមានន័យថា ការមកដល់របស់ Ake នឹងក្លាយទៅជារឿងសំខាន់បំផុតរបស់លោក Pep សម្រាប់ការប្រជែងពានរង្វាន់រដូវកាលក្រោយ៕

ប្រែសម្រួល៖ Lee