ណាណៃ កំពុងក្លាយជា​តួឯកក្នុងផលិតកម្មហ្សូន ក្រោយចេញបទ​ជាច្រើន​

0

ភ្នំពេញ៖ តារាចម្រៀង ណាណៃ កំពុងក្លាយជា​តួឯក ក្នុងផលិតកម្មហ្សូន ក្រោយ​ចេញបទជាច្រើន​បទ ដែលខុសពីតារាចម្រៀងផ្សេងទៀត ដែលបានរួមទ្រនំជាមួយ ។
ក្រោយបទចាក់ទដោត «ព្រៃវែងរឿងខ្ញុំ» បទ «ប្រាកដអត់ថាគេស្នេហ៍បងជាងអូន» «ប្រុសសាវ៉ា» នឹងបទជាច្រើនទៀត ដោយក្នុងនោះក៏ទើបតែមានបទថ្មីមួយទៀត «អ្នកស្រែដូចអូន» ដែលទើបតែចេញក្នុងរាត្រីយប់មិញនេះ ។​

បទចម្រៀង​ចុងក្រោយនេះជាប្រភេទបទបែបស្រុកស្រែ ដោយបង្ហាញពីជីវភាពអ្នកស្រែចម្ការ និងជាបទស្នេហាបែបស្រុកស្រែ ដែលបង្ហាញពីបុរសម្នាក់បានបោះបង់នារីស្រុកស្រែ ទាំងមិនអាណិត ។ បទនេះ បង្ហាញពីបុរសម្នាក់ ដែលធុញនឹងអ្វីៗគ្រប់យ៉ាង​ មាន ជ្រូកមាន់ទាក្របីគោ និងវាលស្រែ​ធ្លាប់បានសាងស្នេហា​ជាមួយគ្នា ។​
ក្រោយបទនេះនេះ គេឃើញថា ណាណៃ ហាក់ខុសពីតារាចម្រៀងដទៃ ដោយតែងតែមានបទក្នុងដៃចេញជាហូរហែ រហូតដល់ធ្វើឲ្យទស្សនិកជនខ្លះគិតច្រលំ ថា​នាង​មានអ្នក ទំនុក បំរុងក្នុងផលិតកម្មទៀតផង ។​ តែទោះជាយ៉ាងណា ប្រភពថា ដោយសារតែគោលការណ៍ខាងផលិតកម្ម ឃើញថាទឹកដមសំនៀងល្អ ជាពិសេស​បទបែបៗស្រុកស្រែ​ និងកំសត់ ត្រូវនឹង សំឡេងរបស់នាងទើប មានបទចេញជាហូរហែរបែបនោះ ។​

បញ្ជាក់ផងដែរថា បទខាងលើនេះ នពន្ធទំនុកច្រៀង:ឡុង សំណាង និង ធ្វើ បទភ្លេងដោយ Dontrey Khmer ៕​
ទស្សនា​បទចម្រៀងដូចខាងក្រោមនេះ៖​