ថៃ៖ លោក Sarunyu“ Tua” Wongkrajang តារាសម្តែងTop star និងជាអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះម្នាក់ របស់ប្រទេសថៃ បានស្លាប់ដោយសារជំងឺមហារីកថ្លើម នៅមន្ទីរពេទ្យ ជូឡាឡុងកន កាលពីថ្ងៃពុធ នៅអាយុ ៥៩ ឆ្នាំ។
លោក Sarunyu“ Tua” Wongkrajang ក៏ជាតួសម្តែងល្បីឈ្មោះ ក្នុងរឿង ថង ខ្វាវ ផងដែរ។នេះបើយោងតាមសារព័ត៌មាន Thai PBS WORLD ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ។
លោក Sarunyu“ Tua” Wongkrajang ទទួលការបណ្តុះបណ្តាល ជាស្ថាបត្យករនៅសាកលវិទ្យាល័យ ជូឡាឡុងកន, ដួងចិត្តនិងគំនិតរបស់លោក Sarunyu ជាកម្មសិទ្ធិរបស់ការសម្តែង ហើយនៅទីបំផុត ការដឹកនាំ – អាជីពដែលគាត់ស្រឡាញ់ និងស្វែងរកអាជីពនេះអស់មួយជីវិត។
ចំណាប់អារម្មណ៍របស់ Sarunyu ក្នុងការសម្តែងបានចាប់ផ្តើម នៅពេលលោកនៅមហាវិទ្យាល័យស្ថាបត្យកម្ម នៃសាកលវិទ្យាល័យ ជូឡាឡុងកន ប៉ុន្តែតួនាទីអាជីពដំបូងរបស់គាត់ គឺជាផ្នែកគាំទ្រនៅក្នុងខ្សែភាព យន្តភាគទូរទស្សន៍ រឿង Petchakart Kuam Kriad ប៉ុស្តិ៍លេខ ៩ ។
លោក Sarunyu“ Tua” Wongkrajang បានសម្តែង នៅក្នុងខ្សែភាពយន្តទូរទស្សន៍ និងរឿងល្ខោនជាង ១០០ រឿង ប៉ុន្តែកម្រិតខ្ពស់បំផុត នៃអាជីពរបស់គាត់ គឺអំឡុងទសវត្ស ៨០ និង ៩០ ជាមួយនឹងខ្សែភាពយន្ត ភាគរឿងភាគទូរទស្សន៍ល្បី ៗ ជាច្រើន។
នៅពេល Sarunyu មានអាយុកាន់តែច្រើន គាត់បានប្តូរទៅដឹកនាំនិងគ្រូ។ ការងារទូរទស្សន៍ ជាច្រើនរបស់គាត់រួមមាន Lung Kha Daeng, Trab Sin Lom Fah, Namphu, and Suparbburoot Look Phuchai៕


