ភ្នំពេញ៖ ផ្តើមចេញពីគណនីហ្វេសប៊ុក NyNy Kon Mak Pa បានបង្ហោះពីរថ្ងៃជាប់គ្នា ថាតារាចម្រៀង សន ផលីកា ជំពាក់លុយខ្លួន ៧៨០០ ដុល្លារមិនព្រមសង ខណៈដែលក្នុងការសន្ទនាតាមប្រអប់សារសាមីខ្លួនថា សងដែរ ប៉ុន្តែដោយសារតែការហែកទម្លាយនេះ ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះដ៏ល្បីអាប់ឱន អ៊ីចឹងរឿងរ៉ាវនេះត្រូវដោះស្រាយតាមច្បាប់។
នៅថ្ងៃទី២២ ខែឧសភា ម្ចាស់គណនីខាងលើបានសរសេរដោយបង្ហាញជាមួយប្រអប់សារ ថា ជំពាក់លុយខ្ញុំ 7800$ មិនព្រមសងទេ តែមានលុយដើរហើរស៊ីចាយ សប្បាយ ជិះឡានទំនើប ចូលហាងល្បីៗ ប្រើរបស់ប្រេនប្រេន ចំនួនមិនតិចទេអ្នកនាង សន ផល្លីកា (Phalik Phal Ka) អើយ លើកមុនផុសម្ដងហើយអង្វរអោយលុបសិនទៅ សន្យាថានឹងសង ពន្យាពេលរាប់ខែ តែដល់ងៃអត់សង ហៅមកជួបមិនមក បែរជាអាងសង្សាគេនៅខាងព្រហ្មទណ្ឌទៀត ។
នេះហើយមិត្តភក្តិល្អ មានមុខមាត់ក្នុងសង្គមណាស់ សុទ្ធតែតារាចម្រៀងក្នុងផលិតកម្មល្បីឈ្មោះមួយដែរ មិនគួរណាលុយខ្ចីគេមិនព្រមសងបែបនេះទេ។ដឹងស្រាប់ហើយលុយខ្ញុំខ្ចីពីគេមកដែរខ្ញុំបង់ការគេខ្ញុំស៊ីអត់ស៊ីឃ្លានវេទនាដោយសារនាក់តែលូវនាក់បែររកលេសមិនចង់សង ហើយគំរាមចង់ប្ដឹងបកមកវិញទៀត។
បើបងប្អូនបានស្គាល់ ឬ ឃើញ ឈ្មោះ សន ផល្លីកា ភេទស្រី នេះ នៅកន្លែងណាជួយប្រាប់ខ្ញុំតាមលេខទូរស័ព្ទ 098677998 ផង ព្រោះកំពុងស្វែងរកអាសយដ្ឋានគាត់ដើម្បីដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់។សូម ជួយ Share តៗគ្នា អោយមិត្តដារាខ្ញុំនោះឃើញផង សូមអរគុណ ។
ដោយឡែកនៅថ្ងៃទី២៣ ខែឧសភា វិញគណនីខាងលើបានបន្តទៀតថាមនុស្សគាត់ស្អាតរូបស្អាតរាងខ្ញុំគិតថាគាត់ស្អាតចរិកតែកាពិតចរិកគាត់មិនស្អាតដូចរូបទេគាត់បដិសេតនាក់កាសែតថាមិនបានជំពាក់លុយញុមចំនួន7800$ហើយរឿងនឹងជារឿងមិនពិតសួរថាសុខៗញុមយករឿងមកដាក់ខ្លួនមែនញុមចង់ល្បីមែនបើញុមជាមនុស្សធម្មតាញុមធ្វើចឹងធ្វើអីញុមអត់ចង់បានអីទេក្រៅពីសងលុយខ្ញុំមកខ្ញុំនឹងបានសងគេខ្ញុំនឹងឈប់វេទនាហើយគាត់បានប្ដឹងខ្ញុំបកមកវិញសួរថាបើមានលុយប្ដឹងហេតុអីមិនយកលុយនឹងសងគេសម្ដែងតែក្នុងចំរៀងបានហើយកុំសម្ដែងខាងក្រៅទៀតភស្តុតាងខ្ញុំមានច្បាស់លាស់តាំងពីដើមនឹងសាជាមួយបងប្អូនគាត់ច្រើនទៀតបើគាត់ចង់ច្បាស់ថ្ងៃខែគាត់ខ្ចីខ្ញុំមានអោយទៀតបើមិនទាន់ច្បាស់ខ្ញុំនឹងឡាយអោយស្ដាប់សម្លេងតាំងពីដើមមក! សូមបងប្អូនជួយស៊ែរផង ។
ដោះបីយ៉ាងជាយ៉ាងណារឿងនេះ យើងមិនទាន់ដឹងថា ដោះស្រាយដល់ចំណុចណានោះទេ ខណៈដែលក្នុងសំណេរ បានលើកឡើងថា សន ផល្លីកា បានឆ្លើយប្រាប់អ្នកកាសែតថា គ្មានបញ្ហាលើការជំពាក់លុយនោះទេ ។ ទោះបីជាយ៉ាងនេះក្តីអង្គភាពយើងស្វាគមន៍ជានិច្ចសម្រាប់ការចេញមុខបកស្រាយបញ្ជាក់ជុំវិញបញ្ហាខាងលើ៕








