ម្ចាស់​«​ប​ទនឹ​ក​នា​»​ចេ​ញ​ប​ទ​ថ្មី​ ​កូរ៉ូ​ណាអែ​ប​ខា​ង​ដើ​ម្បី​​អ​ប់​រំ​ ​និង​ ​បួ​ងសួ​ង​ ឲ្យប្រ​ជា​ជ​ន​ខ្មែ​របា​ន​ជៀ​ស​ផុ​ត​ពី​ ​វី​រុ​ស​C​ov​i​d​ ​1​​9

0

ភ្នំពេញ៖ តារាចម្រៀង ដាភ្លេង  ដែលជា​ម្ចា​ស់​ ​ប​ទ«នឹកនា»​ ​និង​ «អា​រម្មណ៍សល់»​ ​បា​ន​ចេ​ញប​ទ​​ថ្មី ​ដែ​ល​មា​ន​ចំ​ណ​ង​ជើ​ងថា«​ ​កូ​រ៉​ណា​ ​អែ​ប​ខា​ង​ ​» ដើ​ម្បី​ ​អប់​រំ​ ​នឹ​ង​ ​បួ​ង​សួ​ង​ ​អោ​យ​ប្រ​ជា​ជន​ខ្មែ​រ​បា​ន​ជៀ​ស​ផុ​ត​ពី​ ​វី​រុ​ស​C​o​v​i​d​ ​1​9​ ។

ដាភ្លេង កន្លងទៅបានល្បីល្បាញ តាមរយៈពីរបទខាងលើ ដែលធ្វើឲ្យប្រិយមិត្តស្គាល់លោកយ៉ាងច្បាស់ ក្នុងវិស័យចម្រៀង ។ មិនត្រឹមតែ​ជាអ្នកចម្រៀង​ប៉ុណ្ណោះទេ លោកក៏ជាអ្នកធ្វើ ភ្លេង ក្នុងទ្រនំថោនផងដែរ ។​

លោក ដាភ្លេង បានឲ្យដឹងថា ហេតុផលដែលលោក បានបញ្ចេញបទចម្រៀងថ្មី «​ ​កូ​រ៉​ណា​ ​អែ​ប​ខា​ង​ ​»  គឺចង់បន្តដាស់តឿនស្មារតីប្រជាពលរដ្ឋ​ទាំងអស់ ឲ្យបន្ថែមការប្រុងប្រយ័ត្ន ទៅលើ វីរុស​កូវីដ១៩ ដែលកំពុងវាយលុកនៅសាកលលោក និងកំពុងកើតមាននៅក្នុងប្រទេស​កម្ពុជាយើងផងដែរ ។ លោកថា ក្នុងបទនេះ បានបង្ហាញពីសកម្មភាពខ្លះ ដែលប្រជាពលរដ្ឋ មិនគួរ ធ្វើ ដូចជាពេលកណ្តាស់ ពេលជួបគ្នាស្វាគមន៍ និងសកម្មភាពមួយចំនួនទៀត ។​

លោកបានបន្តថា តាមរយៈបទនេះ លោកសង្ឈឹមថា ជាសារមួយអាច​ជួយដល់ប្រជាពលរដ្ឋ​កម្ពុជាយើង ក្នុងន័យចូលរួមចំណែក​ជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា កុំឲ្យប្រជាពលរដ្ឋភ្លេចរឿងអនាម័យ នឹងបន្តថែខ្លួនតស៊ូប្រយុទ្ធប្រឆាំង​ជាមួយ កូវីដ១៩។​

ក្នុងនោះដែរលោក ដាភ្លេង បានប្រាប់ថា លោកក៏បានត្រៀមបន្តចេញបទថ្មីមួយទៀត ជាមួយតារាស្រីស្រស់សោភា បាន មុន្នីល័ក្ខ ប៉ុន្តែបទអ្វីឲ្យប្រាកដ លោកសូមលាក់សិន ៕​

ទស្សនា​បទចម្រៀង «​ ​កូ​រ៉​ណា​ ​អែ​ប​ខា​ង​ ​» ដូចខាងក្រោម៖