ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៩នាក់ (ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី៣ ខែមេសា ។ ក្នុងចំណោមជនសង្ស័យទាំង ៤៩នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៣៥នាក់ និងប្រើប្រាស់ ១៤នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣ ខែមេសា រួមមាន៖ -មេតំហ្វេតាមីន(Ice) = ១១៨៩,០ក្រាម និង៤៩កញ្ចប់តូច។
លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប៖
+នគរបាល: ៩អង្គភាព
១/មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦,៤៤ក្រាម។
២/បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៦នាក់ ចាប់យកIce ០,៧៥ក្រាម។
៣/បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៧៣ក្រាម។
៤/កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,០ក្រាម។
៥/រតនៈគីរី៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ១០,១៧ក្រាម។
៦/សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីការ ១ ចាប់ ១នាក់។
៧ / ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៩,៨២ក្រាម។
៨/ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៤៥កញ្ចប់តូច។
៩/រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៤កញ្ចប់តូច។
+កងរាជអាវុធហត្ថ: ៤អង្គភាព
១/កំពង់ឆ្នាំង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
២/កោះកុង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៣៤,៩២ក្រាម។
៣/សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ១១១៩,៣២ក្រាម។
៤/ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ២,៨៥ក្រាម។