ភ្នំពេញ៖ តារាសម្តែងសាច់សខ្ចី ស៊ិន យូប៊ិន បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួន ៤ពាន់ដុល្លារអាម៉េរិក ជូនដល់ គណកម្មាធិការប្រយុទ្ធប្រឆាំងជំងឺសួតប្រភេទថ្មី COVID-19 ។
ស៊ិន យូប៊ិន បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់កញ្ញានៅរសៀលថ្ងៃទី ២ ខែមេសា ឆ្នាំ២០២០ ឲ្យដឹងថា «ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាមួយរូប នាងខ្ញុំសូមចូលរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងគណកម្មាធិការប្រយុទ្ធប្រឆាំងជំងឺសួតប្រភេទថ្មី COVID-19 ដែលកំពុងប្រឹងប្រែងព្យាយាមទប់ស្កាត់ ការពារ និងព្យាបាលអ្នកជំងឺ។ នាងខ្ញុំសូមលើកទឹកចិត្តប្រមុខរាជរដ្ឋាភិបាលកម្ពុជា គណកម្មាធិការប្រយុទ្ធប្រឆាំង COVID-19 ក៏ដូចជាក្រុមគ្រូពេទ្យជួរមុខ បន្តខិតខំប្រឹងប្រែងក្នុងការប្រឆាំងនឹងជំងឺនេះបន្ថែមទៀត។ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិរក្សាដែនដីកម្ពុជា សូមឲ្យប្រជាជនកម្ពុជាទាំងអស់ជៀសផុតពីជំងឺកាចសាហាវទាំងឡាយពួកយើងនៅទីនេះជាមួយអ្នកទាំងអស់គ្នា ហើយពួកយើងនឹងដើរទៅមុខ ឆ្លងកាត់ពេលវេលាមួយនេះទាំងអស់គ្នា៕»






