ដើម្បីប្អូនប្រុស ! ស៊ុន ស្រីពេជ្រ ៖ខ្ញុំលែង​ខ្មាស់អៀនអីទៀតហើយ ពេល​នេះ​ខ្ញុំ​ទ័ល​ខ្លាំង​ណាស់

0

ភ្នំពេញ៖ ប្អូប្រុស​របស់ ស៊ុន ស្រីពេជ្រ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាំងក្នុងស្រុក និងក្រៅស្រុក អស់ជាច្រើនលើក ហើយនៅថ្ងៃនេះ ក៏មានបញ្ហាសុខភាព ដោយត្រូវការ បញ្ជូលឈាម ជាចំណែកមួយធ្ងន់ធ្ងរ សម្រាប់សុខភាពឲ្យប្រសើរឡើងវិញ ។​

ពាក់ព័ន្ធនឹងជំងឺរបស់ប្អូនប្រុស ស៊ុន ស្រីពេជ្រ បានសរសេរនៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​​ថា «​បងប្អូន​អើយ​ជួយ​ប្អូន​ខ្ញុំ​ផង ពេល​នេះ​ខ្ញុំ​ទ័ល​ខ្លាំង​ណាស់ គ្មាន​ទាំង​លុយ គ្មាន​ទាំង​ឈាម​បញ្ចូល​ឱ្យ​ប្អូន​ទេ ខ្ញុំ​លែង​ខ្មាស់​អៀន​អ្នក​ណា​ទៀត​ហើយ មាន​តែ​ធ្វើ​ម៉េច​ឱ្យ​ប្អូន​បានជា មុន​មិន​ទាន់​មាន​ជំងឺ​កូ​វី​ដ​១៩ រាតត្បាត ទោះ​អត់​យ៉ាងណា​ក៏​ខ្ចី​លុយ​គេ​ពី​នេះ​ពី​នោះ​បាន ពេល​ច្រៀង​បាន​លុយ​បង្វិល​សង​គេ តែ​អី​លូវ​ខ្ញុំ​ពឹង​លើ​អ្វី ការងារ​ចប់​ទាំងអស់ ព្រោះតែ​កូ​វី​ដ​១៩ បងប្អូន​ខ្ញុំ​ទាំងអស់​ក៏​រស់​ដោយសារ​សិល្បៈ​ពេល​មាន​អាសន្ន​ជួយ​គ្នា​បាន តែ​ពេល​នេះ​ចប់​ទាំងអស់​គ្នា ខ្ញុំ​សូម​លើកដៃ សូម​បងប្អូន​សប្បុរសជន​ជួយ​ប្អូន​នាង​ខ្ញុំ​ផង 1$ 2$ ក៏​អាច​ជួយ​សម្រួល និង​ជួយ​ជីវិត​ប្អូន​ខ្ញុំ​បាន​ផុត​ពី​សេចក្តីស្លាប់​ដែរ​។ បង​សង្ឃឹមថា ប្អូនប្រុស​បង​ទ្រាំ​បាន​ដល់​ស្អែក ស្អែក​មាន​គេ​ជួយ​ឈាម និង​ប្លា​កែ​ត​អូន​ហើយ ទ្រាំ​ណា​អូន​ណា ABA 001240488 sun pich និង​ទូរស័ព្ទ 016573537 »​។

ក្រោយប្រកូកប្រកាស គេក៏ឃើញ មានអ្នកក្នុងរង្វង់សិល្បៈជាច្រើនបានចូលរួមចំណែក​ ខ្លះៗ ដើម្បីសម្រួលបន្ទុកដល់ស៊ុន ស្រីពេជ្រ ដែលកំពុងពើបប្រទះនេះ ៕