ភ្នំពេញ៖ មុននៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា និងមុនការប្រកាសឲ្យផ្អាក ការប្រគំតន្ត្រី របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គេឃើញថា ណូម័រ រកតែពេលសម្រាកគ្មាន ដោយរវល់នឹងអាជីពជាពិធីការិនី តាមខេត្ត ហើយនៅញែកខ្លួន ជ្រៀតចូលវិស័យចម្រៀង ។

ដ្បិតអីកម្មវិធីតន្ត្រីតាមខេត្ត ត្រូវបានសម្រាក និង តំណែងជាពិធីការិនីតន្ត្រីរបស់ភេសជ្ជៈ ដ៏ធំ ក៏បានព្យួរ មួយរយៈ ដោយសារតែ កូវីដ១៩ តែគេមើលឃើញថា ណូម័រ នៅតែមានសកម្មភាព ក្នុងវិស័យឧស្សាហកម្មកម្សាន្ត ដោយនាងបានញែកខ្លួន មួយចំនួនទៀត ដើម្បីបំរើអារម្មណ៍ប្រិយមិត្ត អ្នកស្នេហា និងតាមដានវិស័យសិល្បៈ ។


ការចូលរួមរបស់ណូម័រ ក្នុងវិស័យចម្រៀង ក៏ត្រូវបានគេសម្លឹងឃើញយ៉ាងច្បាស់ថា នាងកំពុងដាក់ខ្លួនយ៉ាងជ្រៅមួយទៀត ដោយក្តោបយកអាជីពថ្មីនេះ បន្ថែម លើអាជីពដែលជោគជ័យស្រាប់ មានការសម្តែង និងពិធីការិនី ផងដែរ ។

ការបង្ហាញខ្លួនថ្មីសន្លាង ក្នុងវិស័យចម្រៀង របស់ណូម័រ គឺតាមរយៈក្រុម One Feel Media ដោយបានត្រៀមចេញបទ « មិនចុះអេតាស៊ិវិល» ដោយត្រូវច្រៀងជាមួយ តារាចម្រៀង វិរៈរៀម ៕
ស្តាប់ Teaser ដូចខាងក្រោមនេះ ចង់ដឹងថា សំនៀង ណូម័រ ពិរោះយ៉ាងណា ?





