ភ្នំពេញ៖ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺសកល កូវីដ១៩ តារាចម្រៀង និងសម្តែងល្បីៗ ជាច្រើនបានចូលរួមឧបត្ថម្ភ ជួយសម្រួលបន្ទុករាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមានដូចជា ៖
១. ឱក សុគន្ធកញ្ញា និងស្វាមី ចំនួន ១ពាន់ដុល្លារ
២. ខេមរៈ សិរីមន្ត និងភរិយា ចំនួន ៥០០ ដុល្លារអាម៉េរិក
៣. ពេជ្រ សោភា និងក្រុមគ្រួសារចំនួន ១ពាន់ដុល្លារអាម៉េរិក
៤. លោកព្រាប សុវត្ថិ និងក្រុមគ្រួសារ ចំនួន ៤លានរៀល
៥. ឌួង ហ្សូរីដា ចំនួន ៥០០ ដុល្លារអាម៉េរិក
៦. សួស វីហ្សា ចំនួន ៥០០ដុល្លារអាម៉េរិក
៧. លោក ខេម ចំនួន ៤សែនរៀល
៨. នាយចឺម ១០០ ដុល្លារ
៩. ខាន់ ជេមស៍ ៣០០ ដុល្លារ
១០. អ្នកនាង អេន ជី ចំនួន ១ពាន់ដុល្លារ
១១. ឆាយ វិរៈយុទ្ធ ចំនួន ១លានរៀល
និងនៅមានតារាសម្តែង ចម្រៀង ជាច្រើនទៀត ក៏បានចូលរួមដូចគ្នា ។
បញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីកូវីដ ១៩នេះ បានរីករាលដាល ដល់ ៨៦ ករណីហើយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕