ក្រោយប្រកាសផ្តល់៥ពាន់រៀល ស្វែង សុជាតា ស្នើលោកផែង វណ្ណៈ ធ្វើវិធីគុណ រួច​យកទឹកប្រាក់ទាំងនោះជួយដល់កុមារកម្ពុជា

0

ភ្នំពេញ៖មានសិល្បៈ ជាច្រើនចាប់ផ្តើមប្រតិកម្មនឹង​សំនេររបស់លោក ផែង វណ្ណៈ ក្រោយពីលោកបានប្រកាស​ផ្តល់ទឹកប្រាក់ ៥ពាន់រៀល ដល់តារាស្រុកខ្មែរ​មួយចំនួនដែលត្អួញត្អែររកលុយមិនបាន ក្រោយកូវីដ១៩ វាយលុក ក្នុងនោះដែរ ស្វែង សុជាតា ក៏បានប្រកាស​ឲ្យលោក ផែង វណ្ណៈ យកទឹកប្រាក់នោះ ធ្វើវិធីគុណ ជាមួយអ្នកសិល្បៈ ទូទាំងប្រទេស​រួច​យកទៅចែកបន្តដល់កុមារកម្ពុជា ដែលអត់ឃ្លាន​។​

ការឆ្លើយតប របស់ ស្វែង សុជាតា បន្ទាប់ពីលោក ផែង វណ្ណៈ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកថា ខ្ញុំសូមប្រកាស​ឧបត្ថម្ភ​តារាស្រុកខ្មែរ ដែលត្អួញត្អែររកលុយ មិនបានដោយសារបញ្ហា កូវីដ១៩ ម្នាក់ ៥០០០រៀល។​ សូមទាក់ទងយកលុយពីខ្ញុំតាមទូរស័ព្ទ ០១២ ៩៣៣ ៨៨៣ ចាប់ពីព្រឹកថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ តទៅ​។

ជាការឆ្លយតប នៅរសៀលថ្ងៃទី​២០ ខែមីនា អ្នកនាងស្វែង សុជាតា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ អ្នកនាងថា «ចាសនាងខ្ញុំសុំជំរាបស៊ួរពុកម៉ែបងប្អូនទាំងអស់ក៏ដូចជាមិត្តសិល្បះទាំងអស់ ជាពិសេសលោកផែង វណ្ណះ ជាទីគោរព!!
នាងខ្ញុំសូមជំរាបជូនលោកដោយស្មោះក្នុងនាមនាងខ្ញុំជាសិល្បះការនីផ្នែកទំរង់សម្តែងម្នាក់ នាងខ្ញុំសូមមិនទទួលយកប្រាក់អំណោយ5000រៀលនេះទេ សូមអគុណចំពោះទឹកចិត្តលោកប្រពៃកាត់ថ្លៃពុំបានទេចំពោះតារាសិល្បះរបស់កម្ពុជា។»

អ្នកនាងបានបន្តថា «ចង់សុំស្នើរលោក យកទឹកប្រាក់5000រៀលនេះគុណនឹងចំនួនសិល្បះទាំងអស់ទូទាំងប្រទេសកម្ពុជា យកទៅជួយកុមារកម្ពុជា ដែលអត់ឃ្លានពិតប្រាកដ រឺក៏មនុស្សចាស់ជរាគ្មានទីពឹង ពិតប្រាកដ គឺក្រុមសិល្បះយើងពិតជាត្រេកអរណាស់លោក នាងខ្ញុំនិយាយដោយស្មោះ
ចាស សូមអគុណ នឹង សូមជំរាបលា!!» ។​

ដោយឡែកអ្នកនាង ញឹម ចាន់ថន វិញ ក៏បានលើកឡើងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដូចគ្នាផងដេរថា «អូ តារាណាខ្លះត្អូញត្អែរហើយឈ្មោះអី? ប្រាប់ពូ Pheng Vannak គាត់ជួយឧបត្ថម្ភ5000 រៀល!ចេះលេងសើចទៀត ពូល្បីហើយនៅចង់ល្បីទៀត ជ្រុលចេញមុខឧបត្ថម្ភអោយតារាហើយ!!ពូមិចក៏មិនអោយម្នាក់ 5000$ទៅពូ ពូគិតអោយ៥០០០ រៀល!មិនស្មើនិងក្មួយអោយនាក់មើលទ្បានផងនិងតិចម្ល៉េះពូ ហឺមមិចក៏គិតតារាស្រុកខ្ញុំថោកម្ល៉េះណ!!! ។អរគុណបំណងល្អរបស់ពូទៅលើកតារា ចឹងចុងក្រោយក្មួយជូនពរអោយពូផុត ពីជំងឺកូវីដ19ពូសំបូរលុយទុកមើលជំងឺផងណា មនុស្សចេញមុខច្រើនណាស់ល្បីក៏ច្រើន ពូល្បីទៀតហើយចឹង 20_3_2020» ៕