រថយន្ដដឹកទំនិញជាង ៤០០គ្រឿង ជាប់គាំង នៅច្រកត្រពាំងផ្លុង ខណៈច្រកផ្សេងចរាចរទំនិញធម្មតា (Video)

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា រថយន្ដដឹកទំនិញប្រហែលពី៣០០ ទៅ៤០០គ្រឿង បានជាប់គាំងនៅច្រកទ្វារព្រំដែនត្រពាំងផ្លុង ដោយសារវៀតណាមបិទច្រក មិនឲ្យចេញចូល ។

ក្រោយកិច្ចប្រជុំ ស្ដីពី វិធានការណ៍ការពារជំងឺ កូវីដ-១៩ នាថ្ងៃទី២០ មីនានេះ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជា-វៀតណាម បានបើកកិច្ចប្រជុំរួមគ្នាដើម្បីស្វែងរកដំណោះស្រាយ ខណៈទំនិញដឹកចេញចូលធម្មតា។

សម្ដេច ស ខេង បានបញ្ជាក់ថា បញ្ហាជាប់គាំងគឺមានតែច្រកត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំប៉ុណ្ណោះ ខណៈច្រកទ្វារផ្សេងទៀត មានការចរាចរទំនិញរលូនធម្មតា ៕