ភ្នំពេញ៖ នៅសល់មិនដល់មួយខែទៀតទេ រដូវចូលឆ្នាំ បាននឹងឈានចូលមកដល់ ជាផ្លូវការ ជាមួយគ្នានេះតារាចម្រៀងពីរដួងរបស់ សាន់ដេ គឺ អនុស្សាវរីយ៏ និង វ៉ាយ បានណាត់គ្នា ជាដៃគូដោយ ណាត់គ្នា «ខឹងចេក» ដែលជាបទថ្មី ត្រៀមអបអរចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ។
នេះជាលើកទី១ ហើយដែលតារាចម្រៀង អនុស្សាវរីយ៏ និង វ៉ាយ បានចាប់ដៃគូគ្នា ចេញបទចម្រៀង ថ្មីជាមួយគ្នា ក្រោមចំណងជើងថា «ខឹងចេក» ដែលកំពុងទទួលបានការចាប់អារម្មណ៍ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និង យូធូប ដោយទើបតែចេញបានប៉ុន្មាននាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក៏មានអ្នកទស្សនា រហូតដល់ទៅ 40,432 ដងទៅហើយ នឹងកំពុងអូសកំណើន អ្នកទស្សនាបន្តទៀត ។
ទស្សនាបទចម្រៀងដូចខាងក្រោមនេះ៖



