ភ្នំពេញ៖ ចាត់ទុកជារឿងប្លែកថ្មីមួយ សម្រាប់ឆ្នាំ២០២០ នេះ ដោយគូស្នេហ៍មួយគូ បានរៀបការ ដោយគ្រួសារខាងប្រុស បានសម្រេចចិត្តហែជំនូន ទៅកាន់ផ្ទះខាងស្រី តាមផ្លូវទឹក ដែលធ្វើឲ្យអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចាប់អារម្មណ៍យ៉ាងខ្លាំង ។
ពិធីមង្គលការនេះ បានរៀបចំឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដែលមានទីតាំងនៅ ភូមិបត់ក្បាលដំរី(វត្តស្នំប្រាំពីរ) ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូរ ខេត្តកំពត ដោយគ្រួសារខាងប្រុស ដែលមានគ្នាច្រើន ចេញពីរាជធានីភ្នំពេញទៅ បានសម្រេចចិត្តជួលទូកកម្សាន្ត ដឹកក្រុមគ្រួសារ និងភ្ញៀវ ដើម្បីនាំជំនូនទៅកាន់ផ្ទះខាងស្រី ។

បើតាមលោក វង្ស ដារ៉ា ត្រូវជាស្វាមី អ្នកស្រី លី ស្រីនី បានប្រាប់មកកាន់ OBN Asia នាថ្ងៃទី១៥ ខែមីនា ខណៈក្រុមការងារយើងចោទសួរ តើមានមូលហេតុអ្វី បានជាជ្រើសរើសការហែជំនូនតាមផ្លូវទឹកយ៉ាងដូច្នោះ ?
លោក វង្ស ដារ៉ា បានថ្លែងឲ្យដឹងថា ដោយទីនេះអ្នកស្រុកខាងភរិយាខ្ញុំគេនៅស្រុកទឹកឈូ ហើយអ្នកស្រុកនៅទីនេះ គេស្នាក់នៅអាស្រ័យទឹកព្រែកនេះហើយ អ៊ីចឹងទឹកព្រែកធៀបដូចជា មាតាអ៊ីចឹង ។ ម្យ៉ាងវិញទៀតដោយផ្លូវភូមិនៅទីនេះវាតូច ក៏បានសម្រេចចិត្តជួលទូកទេសចរណ៍ទឹកជំនូន ដោយខ្ញុំខាងប្រុស ចំនួនគ្រួសារមកច្រើន ដោយខ្លាចស្ទះផ្លូវគេ ក៏ព្រោះតែហែរតាមផ្លូវគោក មានរថយន្តច្រើនពេក ក៏បានសម្រេចចិត្ត ហែជំនូនតាមផ្លូវទឹកតែម្តងទៅ ។ លោកបានបន្តថា ក្នុងនោះ មិត្តភក្តិ មិត្តរួមក្រុមជាច្រើន បានសម្រេចជិះម៉ូតូទឹក ហែរហម ដើម្បីការពារ ខ្លាចមានបញ្ហាដោយប្រការណាមួយ និងឲ្យបានអ៊ូអរផងដែរ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖


























