ភ្នំពេញ៖ ស្របពេលដែលអាជីវកម្មលក់រថយន្តកំពុងរីកដូចផ្សិត រកពេលសម្រាកគ្មាន ប៊ុន រតនា ក៏ទទួលបានលាភធំមួយទៀត ក្នុងជីវិតជាឪពុកគេ ដោយកូនកើតចាំ ឆ្នាំជ្រូកមាស ដែលធ្វើឲ្យសាមីខ្លួន មុខកាន់តែរីកដូចគ្រាប់ជី ត្រូវទឹក ។
ចំណងដៃដ៏វិសេសវិសាលនេះ បានកើតឡើង ក្រោយលោកបានរៀបចំអាពាហ៍ពិពាហ៍យ៉ាងអ៊ឹកធឹក ជាមួយតារាសម្តែង លីឈី កាលពីឆ្នាំទៅ ក្រោមវត្តមាន តារាៗ ជាច្រើនចូលរួម អបអរសាទរ ។
លោក ប៊ុន រតនា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ថា «ស្វាគមន៍អូន បូតា???? ថ្ងៃ 09 ខែមិនា ឆ្នាំ2020
មួយប៉ព្រិចភ្នែកសោះយើងមានគ្រួសារតូចមួយហើយ សូមទេវតាតាមថែរក្សារកូនអោយមានសុខភាពល្អ ប្រាជ្ញាវាងវៃ ជាកូនល្អ ចៅល្អ ក្មួយល្អ និងជាពលរដ្ឋល្អក្នុងសង្គមជាតិយើង
?សូមអរគុណពុកម៉ែបងប្អូន កូនក្មួយទាំងអស់ដែលជូនពរអូន?» ។
អ្វីដែលសំខាន់ជាងនេះទៅទៀត ប្រិយមិត្តជាច្រើន បានសរសើរថា បូតា ពិតជាមានត្រេមុខកាត់រកឪគេ ដោយក្នុងនោះលោក សុខ ជំនោរ ក៏បានលើកឡើងដូចគ្នា ។
ចាស់ៗពោលថា កូនស្រីកាត់រកឪពុក ហើយ កូនប្រុសកាត់រកម្តាយ មានសំណាងក្នុងជីវិត ៕







