តារាសិចស៊ីជប៉ុន Ayaka Miyoshi ៖ ខ្ញុំងូតទឹក​ជាមួយឪពុកដល់អាយុ ២០ឆ្នាំ

0

តារាសម្តែង ចម្រៀង និងម៉ូដែលរបស់ជប៉ុន ស្រស់សោភាម្នាក់បាន បានចែករំលែកនូវរឿងរ៉ាវ​ភ្ញាក់ផ្អើល ដែលធ្វើឲ្យសាធាណៈជនដែលតាមដានវិស័យកម្សាន្ត​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។​
Ayaka Miyoshi តារាម៉ូដែលដែលកើតនៅឆ្នាំ ១៩៩៦ ដោយបច្ចុប្បន្ននាងក៏មានភាពល្បីល្បាញនៅក្នុងប្រទេសចិនផងដែរ ក្រៅពីដែនដីនៅជប៉ុននោះ ក៏ព្រោះតែនាងមានរូបសម្រស់ និងដងខ្លួនដ៏ស្រស់សោភា ដែលជាហេតុធ្វើឲ្យទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ​។

ប៉ុន្តែពេលនេះនាងកំពុងមានរឿងចម្រូង​ចម្រាស់ខ្លាំង នៅពេលដែលនាងចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយ ដោយនាងបានចែករំលែករឿងរ៉ាវខ្លះ ជាមួយឪពុករបស់នាង ដោយការលាតត្រដាងនេះ បង្កឲ្យអ្នកគាំទ្រមានកំហឹងភ្លាមៗ ។

Ayaka បាននិយាយថា នាងនិងឪពុករបស់នាងអាយុ ៤៧ឆ្នាំ តែងតែមានទំនាក់ទំនងជិតស្និទ្ធ ឪពុកនាងតែងតែជួយគាំទ្រនៅកន្លែងធ្វើការ និងផ្តល់កំលាំងចិត្តជំនៈរាល់ភាពតានតឹង ។ទោះបីជាយ៉ាងនេះក្តី នៅពេលដែចែករំលែក ថានាងនៅតែងូតទឹកជាមួយឪពុកសូម្បីតែនាងរៀននៅវិទ្យាល័យក៏ដោយ​។
អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបាននិយាយថារវាងអ្នកទាំងពីរលែងមានទំនាក់ទំនងជាឪពុកនិងកូនធម្មតាទៀតហើយពួកគេបានក្លាយជា“ ជិតស្និទ្ធពេក” ។

តាមពាក្យរបស់ Ayaka ថាងូតទឹកដល់នាងរៀននៅវិទ្យាល័យមានន័យថា ចាប់ពីអាយុ ១៥ ដល់ ២០ឆ្នាំ ដែលជាពេលវេលាពេញវ័យ ដ៏គួរ​ឲ្យចាប់អារម្មណ៍ ។
យោងតាមសារព័ត៌មាន Baidu បានឲ្យដឹងបន្តថា តារាស្រីខាងលើ និងឪពុក តែងតែបង្ហាញសកម្មភាពស្និទ្ធស្នាល ជាពិសេស​ទៅកាន់ Disneyland ដែលធ្វើឲ្យមិត្តរួមការងាររបស់នាង គិតថា លែងជាឪពុកកូន តែដូចជា ប្តីប្រពន្ធទៅវិញ ។

Ayaka បច្ចុប្បន្នមានអាយុ ២៣ឆ្នាំ ដោយនោពេលដែលសួរអំពីរឿងស្នេហា​នាងបានឆ្លើយថា ឪពុកនាង​ជាផ្នែកមួយនៅក្នុងគំនិតរបស់នាង ។ នាងបានបន្តថា នាង​អាចណាត់ជួប មនុស្ស ដែលមានអាយុ ពី ៤០ឆ្នាំ ឬលើសពីនេះ ។ លើសពីនេះតារាសម្តែងខាងលើ ហាក់មិនបង្ហាញអារម្មណ៍អៀនខ្មាស់នោះទេ នៅពេលដែលនិយាយអំពីទំនាក់ទំនង​ពិសេស​ជាមួយ ឪពុក នាង រួមទាំង ងូតទឹកផ្កាឈូករួមគ្នាផងដែរនោះ។

Ayaka​ កើតនៅឆ្នាំ ១៩៩៦ មានកម្ពស់ ១៧១ សង់ទីម៉ែត្រ ដោយនាងតែងតែបង្ហាញនូវភាពសិចស៊ី ដោយមិនខ្មាស់អៀននៅលើទស្សនា​វដ្តី ៕