គ្រឿងញៀន បំផ្លាញអនាគត! ជនសង្ស័យ ៦០នាក់ ថ្នាំញៀនជិត ២០០ក្រាម និង ៤៨កញ្ចប់តូច ត្រូវបានបង្ក្រាប ក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

0
រូបភាពតំណាង​

ភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំង គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ ៦០នាក់ នៅទូទាំងប្រទេស ថ្ងៃទីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២០ ក្នុងនោះ (ស្រី ២នាក់) ក្នុង ៣២ករណី ។ ក្នុង ចំណោមជនសង្ស័យ ឃាត់ខ្លួនទាំង ៣៧នាក់ មានមុខ សញ្ញាជួញដូរគ្រឿងញៀនចំនួន ២៩នាក់ និងអ្នកប្រើប្រាស់ ៨នាក់ ។

វត្ថុតាំងដែលចាប់សរុប ក្នុងថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២០ រួម មាន៖ -មេតំហ្វេតាមីន(ice) = ១៧៤,៣៥ក្រាម និង៤៨កញ្ចប់តូច -មេតំហ្វេតាមីន(Wy) = ០,២៣ក្រាម ។

ការបង្ក្រាបគ្រឿងញៀនរួមមាន៖ ១១ អង្គភាព បាន ចូលរួម បង្ក្រាប ៖ នគរបាល ៖ ៧៩ អង្គភាព ៖ ១ / មន្ទីរ៖ ជួញដូរ ៥ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ១១០,៥៥ក្រាម ។ ២ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៥០ក្រាម និងWy ០,០៥ក្រាម ។ ៣/ កំពង់ចាម៖ ជួញដូរ ៣ករណី ឃាត់ ១៥នាក់ ចាប់យកIce ២១កញ្ចប់តូច ។ ៤ / កំពត៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៤៧,៣៣ក្រាម ។ ៥ / កណ្ដាល៖ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,០៣ក្រាម ។ ៦ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦,១២ក្រាម និងWy ០,១៨ក្រាម ។ ៧ / ក្រចេះ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់ ។ ៨ / ពោធ៍សាត់៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១,៤១ក្រាម ។ ៩ / សៀមរាប៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១,១០ក្រាម ។ ១០ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច ។ ១១ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២៦កញ្ចប់តូច ។ កងរាជអាវុធហត្ថ : ១អង្គភាព
១ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ៦,៣១ក្រាម ៕