ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានចុះចែកឆេរ កន្លែងលក់គ្រឿងសំអាងពីរទីតាំង ម៉ាក N&K ដែលស្ថិតនៅផ្ទះលេខ 48Z ផ្លូវលេខ ១៣៤ សង្កាត់ផ្សារដេប៉ូ ២ ខណ្ឌទួលគោក ។
ផលិតផលនេះដែរជារឿយៗ គេតែងតែឃើញ តារាកំប្លែងនាងខ្ញុំ ឡាយលក់ជាប្រចាំ ដោយសមត្ថកិច្ចមានការសង្ស័យក៏បានសូមគោលការណ៍ ដើម្បីចុះឆែកឆេរ ។
នៅក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានការសង្ស័យទៅលើទីតាំងខាងលើថាលួចលាក់ក្លែងបន្លំលក់ផលិតផលគ្រឿងសំអាង ការក្លែងក្លាយ និងអត់ច្បាប់ ក៏សូមគោលការណ៍ពីព្រះរាជអាជ្ញាដើម្បីឆែកឆេរ។
ក្នុងនោះដែរសមត្ថកិច្ចបានឆែករកឃើញ ផលិតផលខាងលើជាច្រើនមុខ នឹងបានដកហូតផលិតផលមួយចំនួន ទៅពិនិត្យនៅក្រសួងមហាផ្ទៃ នឹងឲ្យម្ចាស់ទីតាំងឈ្មោះ យ៉ាង ផាន់ណា ទៅកាន់ស្នាក់ការដើម្បីសាកសួរ ៕


