ភ្នំពេញ៖ ក្រោយពីស្លាកលេខ S.SOLIKA ត្រូវបានគេថតបង្ហោះយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម ដែលអមជាមួយពាក្យរិះគន់ទៅលើ ស្លាកលេខចេញថ្មីនេះ ក៏ស្រាប់តែព្រឹកនេះ ធ្លាយមុខអ្នកដែលប្រើស្លាកលេខនេះហើយ។
រូបភាពមួយសន្លឹកដែលបានបង្ហាញនោះគេឃើញ ស្វាមីអ្នកស្រីស៊ឹម សូលិកា បានកាន់ស្លាកលេខនេះ ជាមួយរថយន្តទំនើប Lexus 570 ដែលហាក់ចង់បញ្ជាក់ថា ស្លាកលេខនិងរថយន្តេះជាកម្មសិទ្ធរបស់លោកនឹងភរិយា។
ថ្វីបើដូច្នោះមែន ក៏ស្រាប់តែមានពាក្យរិះគន់ លើកហេតុផលផ្សេងៗគ្នា នៅលើបណ្តាញសង្គម ដោយអ្នកខ្លះលើកហេតុផលថា យូរទៅ លែងអោយតំលៃ អក្សរជាតិសាស្រ្ត ឯង ? មោទនភាពណាស់ ឡូយណាស់ អារឿង ចឹង ? ទន្ទឹមជាមួយគ្នានេះដែរ មានអ្នកលើកឡើងថា អ្នកមានៗ និង អ្នកមានអំណាចគេសប្បាយចិត្តទិញស្លាកលេខបែបនេះហើយយកទៅបំពាក់លើឡានអត់ពន្ធ!ទុកលុយសំរាប់បងពន្ធ ដើម្បីទិញស្លាកលេខវិញ ។
អ្នកផ្សេងទៀតបានលើកឡើងថា កុំតែមានអ្នកបកប្រែជាភាសាខ្មែរ.កុំអីមិនដឹងថាជាឡានរបស់.ស៊ឹម.សូលីកា ទេ(ព្រោះអត់ចេះអង់គ្លេស)។ នេះមិនទាន់ចប់មិនទាន់ហើយ នៅសល់សំណេររិះគន់រាប់រយនាក់ទៀត នៅលើបណ្តាញសង្គមដែលបញ្ចេញមតិខុសៗគ្នា៕