ភ្នំពេញ៖ បន្ទាប់ពីបុគ្គលិកកាស៊ីណូ ណាហ្គាវើលជាង ១០០០នាក់ ផ្ទុះការតវ៉ាយ៉ាងខ្លាំងក្លានៅព្រឹកថ្ងៃទី៩មករានេះសុំដំឡើងប្រាក់ខែនិងទទួលយកតំណាងសហជីព កញ្ញា ឈឹម ស៊ីថូរ ចូលធ្វើការវិញបន្ទាប់ពីព្យួរការងារអស់រយៈពេលជាច្រើនខែមកហើយនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ទៅកាន់អភិបាលខណ្ឌឲ្យហៅតំណាងក្រុមហ៊ុន និងសហជីពទៅចរចាគ្នានៅលើតុចរចាដើម្បីបញ្ចប់បញ្ហា ។

លោក ឃួង ស្រេង បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះទៅដល់ផ្ទាល់នៅទីតាំងដែលបុគ្គលិកកាស៊ីណូ ណាហ្គាវើលជាង ១០០០នាក់ ផ្ទុះការតវ៉ាថាខ្ញុំ” ប្រាប់អភិបាលខណ្ឌឲ្យអញ្ជើញតំណាងក្រុមហ៊ុន និងសហជីពទៅចរចាគ្នានៅលើតុចរចា”។
សូមរំលឹកថា ការ ធ្វើកូដកម្មរបស់ បុគ្គលិកកាស៊ីណូ ណាហ្គាវើលនេះ គឺ ដើម្បី ទាមទារ ឲ្យ ក្រុមហ៊ុន គោរព សេចក្ដី បង្គាប់ របស់ ក្រុម ប្រឹក្សា អាជ្ញាកណ្ដាល និង គោរព លក្ខខណ្ឌ ការងារ ដើម្បី ឲ្យ ការងារ បាន ប្រសើរ ឡើង នោះ។ ក្រុមហ៊ុន ហាក់ មិន មាន ចេតនា ដើម្បី ដោះស្រាយ បញ្ហា ដែល ក្រុម បុគ្គលិក ទាមទារ នោះ ទេ ដោយ ក្រុមហ៊ុន បាន ជ្រើសរើស បុគ្គលិក ថ្មី ដើម្បី ចូល ធ្វើ ការ ជំនួស ទៅ វិញ។ ទោះ យ៉ាង ណា ក្រុម បុគ្គលិក នឹង នៅ បន្ត ធ្វើកូដកម្ម ទៀត រហូត ដល់ មាន ដំណោះ ស្រាយ ណា មួយ ដែល ពួក គាត់ ទទួល យក បាន។
