ព្រះនាងវ័យក្មេង ដ៏ស្រស់ស្អាតបំផុត​ក្នុងរាជវង្សប៊ែលហ្សិក​ លេចធ្លោក្នុងកម្មវិធីណូអែល

0

ព្រះនាងអាយុ ១៨ឆ្នាំ ក្នុងសែស្រឡាយរាជវង្សប៊ែលហ្សិក បានបង្ហាញសម្រស់ផូរផង់ អំឡុងពេលកម្មវិធីបុណ្យណូអែល ​។​
នៅថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ ត្រកូលរាជវង្សប៊ែលហ្សិក បានធ្វើឲ្យអ្នកសារព័ត៌មានចាប់អារម្មណ៍ ហើយអ្វីដែលចាប់អារម្មណ៍បំផុត ទៅលើ ម្ចាស់ក្សត្រី វ័យក្មេង ក្នុងឱកាសត្រៀមខ្លួនស្វាគមន៍​ឱកាស​ណូអែលឈានចូលមកដល់។

ប្រភពព័ត៌មានបានចុះផ្សាយថាមាន សមាជិកគ្រួសារ​រាជវង្សចំនួន ១២ព្រះអង្គ ក្នុងនោះរួមទាំងអតីតស្តេច​របស់ប៊ែលហ្សិកផងដែរ , ម្ចាស់ក្សត្រី Elisabeth និងសមាជិកគ្រួសារ​រាជវង្សផ្សេងៗ​ទៀត ។ រូបភាពនេះដែរបានធ្វើឡើង នៅ Brussels Royal Palace ។
នេះគឺជាឱកាសដ៏កម្រមួយនៅក្នុងព្រឹត្តិការណ៍ដែលនាំមកនូវមុខមាត់លេចធ្លោ ដោយបង្ហាញស្ទើរតែទាំងអស់នៃគ្រួសាររាជវង្សបែលហ្ស៊ិក។

ព្រះនាង Elisabeth បានក្លាយជាគោលដៅផ្តោត​អារម្មណ៍បំផុតក្នុងកម្មវិធីប្រគំតន្ត្រីស្វាគមន៍ ពិធីឈប់សម្រាកបុណ្យណូអែល​ ដោយព្រះនាងក្មេងអង្គនេះ បានជ្រើសរើស​រ៉ូបដ៏ឆើតឆាយ ជាមួយសក់ពណ៌ទង់ដែង ស្បែកស មើល​ទៅលេចធ្លោ ​។​

គួរបញ្ជាក់ផងដែរថា ព្រះនាង Elisabeth កំពុងសិក្សានៅមហាវិទ្យាល័យ United World College ។​បន្ទាប់ពីឈានចូលវ័យ ១៨ ឆ្នាំព្រះនាងបានចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍រាជវង្សដោយ ទទួលមានទំនួលខុសត្រូវជាច្រើន ដើម្បីត្រៀមរៀបចំសម្រាប់ការស្នងរាជ្យបន្តពីបិតានាពេលអនាគត៕