ភ្នំពេញ៖ តារាសម្តែងសិចស៊ី ដែលត្រូវគេដឹងយ៉ាងច្បាស់ថាជាអតីតសង្សារនាយចឺម បានបង្ហាញអារម្មណ៍ក្តុកក្តួល ក្រោយពីទទួលបានហេតុការណ៍ ថានាយចឺមត្រូវបានគេវាយបែកក្បាល លើករណីឆាតញ៉ែសង្សារគេ។
អៀ ម៉េងលិ ហៅអូនម៉ី គឺអ្នកដែលធ្លាប់បានសាងស្នេហ៍យូរខែឆ្នាំជាមួយនាយចឺម យ៉ាងស្អិតរមួតជាមួយគ្នា ដោយទៅណាមកណាយ៉ាងរហង់ ក្រោយមកចំណងស្នេហ៍ពួកគេក៏បានចែកផ្លូវគ្នា ដោយម្នាក់ៗមានសង្សារៗរៀងៗខ្លួន ។
ជាមួយហេតុការណ៍ នាយចឺមត្រូវបានគេវាយបែកក្បាលនេះដែរ អៀ ម៉េងលិ ហៅអូនម៉ី បានសរសេរនៅលើគណនីហ្វេសប៊ុករបស់នាង ថា «អាណិតណាស់ ?? ទើបយល់សុបិន្តឃើញIdol យប់មិញ ?? » ។
ប្រវត្តិរឿង
ប្រភពប្រាប់ពីអារម្មណ៍ នាយចឺម ក្រោយពេលគេវាយបែកក្បាលព្រោះញ៉ែស្រីស្នេហ៍គេ
ភ្នំពេញ៖ ចាត់ទុកថាជារឿងដ៏ភ្ញាក់ផ្អើលនឹងកក្រើកបំផុតសម្រាប់រាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដែលទទួលបានដំណឹងថា តារាចម្រៀងសាន់ដេ ហៅនាយចឺម ត្រូវបានជនសង្ស័យម្នាក់ បានវាយបែកក្បាល និងរបួសដៃ លើករណីចោទប្រកាន់ថាញ៉ែសង្សាររបស់គេ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះម្នាក់ដែលគេស្គាល់ថាជាតារាចម្រៀងសាន់ដេ នាយចឺម មានឈ្មោះក្នុងបញ្ជីរកំណើត សុខ មេសា ត្រូវបានជនសង្ស័យម្នាក់វៃ រងរបួសធ្ងន់ នៅវេលាម៉ោង០៤និង២០ ត្រូវនឹងថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលឹកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន ។មូលហេតុជនសង្ស័យប្រច័ណ្ឌព្រោះជនរងគ្រោះបានឆាតទៅរកសង្សារបស់ខ្លួន។បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធីច្បាប់។
បើតាមប្រភពស្និទ្ធនឹងតារាចម្រៀងសាន់ដេ ហៅនាយចឺម បានបញ្ជាក់នៅរាត្រីថ្ងៃទី១៨ ខែធ្នូ នេះថា វាពិតជាមានករណីនេះមែន ហើយបច្ចុប្បន្ន តារាចម្រៀងរូបនេះ កំពុងមានអារម្មណ៍ថាសោកស្តាយ មិននឹកស្មានថាមានកើតរឿងយ៉ាងដូច្នោះសោះ ដោយពេលនេះកំពុងគិតស្តាយ នឹងពិបាកចិត្តពន់ពេក ។ ប្រភពបានបន្ថែមថា សម្រាប់របួស នាយចឺមិនធ្ងន់ធ្ងរនោះទេ តែអ្វីដែលធ្ងន់ធ្ងរគឺស្ថានភាពផ្លូវចិត្តរបស់គាត់ ចំពោះរូបភាព ហិង្សារនេះ ដែលបានកើតមកលើខ្លួន ដែលជារឿងនឹកស្មានមិនដល់ ។ ទោះបីជាយ៉ាងនេះក្តីប្រភព មិនបានអះអាង ប្រាប់ពីដើមហេតុនៃប្រភពហេតុការណ៍នេះឡើយថាមកពីអ្វីឲ្យប្រាកដ៕