ប្រភពប្រាប់ពីអារម្មណ៍ នាយចឺម ក្រោយពេលគេវាយបែកក្បាលព្រោះញ៉ែ​ស្រីស្នេហ៍គេ​

0

ភ្នំពេញ៖ ចាត់ទុកថាជារឿង​ដ៏ភ្ញាក់ផ្អើលនឹងកក្រើកបំផុត​សម្រាប់រាត្រីថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ដែលទទួលបានដំណឹងថា តារាចម្រៀងសាន់ដេ ហៅនាយចឺម ត្រូវបានជនសង្ស័យម្នាក់ បានវាយបែកក្បាល និងរបួសដៃ លើករណីចោទប្រកាន់ថាញ៉ែ​សង្សាររបស់គេ​។​

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះម្នាក់ដែលគេស្គាល់ថា​ជាតារាចម្រៀងសាន់ដេ នាយចឺម មានឈ្មោះក្នុងបញ្ជីរកំណើត សុខ មេសា ត្រូវបានជនសង្ស័យម្នាក់វៃ រងរបួសធ្ងន់ នៅវេលាម៉ោង០៤​និង២០ ត្រូវនឹងថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលឹកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន​ ។មូលហេតុជន​ស​ង្ស័យ​ប្រ​ច័​ណ្ឌ​​​ព្រោះ​ជ​ន​រ​ង​គ្រោះ​បាន​ឆា​ត​ទៅ​រ​ក​ស​ង្សារ​ប​​​ស់​ខ្លួ​ន​។​បច្ចុ​ប្ប​ន្ន​ជ​ន​ស​ង្ស័​យ​ត្រូ​វបា​ន​ឃា​ត់​ខ្លួ​ន​នៅ​អធិ​កា​រ​ដ្ឋា​ន​ន​គ​រ​បាល​ស្រុ​ក​សា​លា​ក្រៅ​ ​ដើម្បី​ក​សា​ងសំ​​​ណុំ​​​រឿ​​​ង​ប​ញ្ជូ​ន​ទៅ​តុ​លាចា​ត់​កា​រ​តា​ម​នី​តិ​វិ​ធី​ច្បា​ប់​។​

បើតាមប្រភពស្និទ្ធនឹងតារាចម្រៀងសាន់ដេ ហៅនាយចឺម បានបញ្ជាក់នៅរាត្រីថ្ងៃទី​១៨ ខែធ្នូ នេះថា វាពិតជាមានករណីនេះមែន ហើយបច្ចុប្បន្ន តារាចម្រៀងរូបនេះ កំពុងមានអារម្មណ៍ថាសោកស្តាយ មិននឹកស្មានថាមានកើតរឿងយ៉ាងដូច្នោះសោះ ដោយពេលនេះកំពុងគិតស្តាយ នឹងពិបាកចិត្តពន់ពេក ។ ប្រភពបានបន្ថែមថា សម្រាប់របួស នាយចឺមិនធ្ងន់ធ្ងរនោះទេ តែអ្វីដែលធ្ងន់ធ្ងរគឺស្ថានភាពផ្លូវចិត្តរបស់គាត់ ចំពោះរូបភាព ហិង្សារនេះ ដែលបានកើតមកលើខ្លួន ដែលជារឿងនឹកស្មានមិនដល់ ។ ទោះបីជាយ៉ាងនេះក្តីប្រភព មិនបានអះអាង ប្រាប់ពីដើមហេតុនៃប្រភពហេតុការណ៍នេះឡើយថាមកពីអ្វីឲ្យប្រាកដ៕