ភ្នំពេញ៖ «ព្រៃវែងរឿងខ្ញុំ» ជាបទដែលនិយាយពីជីវិតពិតរបស់ តារាចម្រៀង និងសម្តែងណាណៃ ហើយម្សិលមិញនេះដែរ បានចេញ MV ជាផ្លូវការ ក្នុងផលិតកម្ម ហ្សូនប្រូដាក់សិន ជាមួយសាច់រឿងកំសត់បែបមនោសញ្ចេតនា។
កន្លងមក ណាណៃ បានប្រាប់ឲ្យដឹងថា «ព្រៃវែងរឿងខ្ញុំ» ជាបទចម្រៀងដែលនិយាយពីរូបនាងខ្ញុំ និយាយពីជីវភាពជាក់ស្តែងបង្ហាញពីការរស់នៅ របស់នាងខ្ញុំ ជាមួយឧបសគ្គជាច្រើនដែលធ្លាប់ហែលឆ្លង និងបន្តឆ្លងមកដល់សព្វថ្ងៃ ។
កញ្ញា ណាណៃ ថាខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលអាចឆ្លុះបញ្ចាំងខ្សែជីវិតតាមរយៈបទចម្រៀង «ព្រៃវែងរឿងខ្ញុំ» ដោយថែមទាំងចេញ MV ជាផ្លូវការថែមទៀតផង ។ ណាណៃ ថា MV នេះក្រោយចេញនៅលើបណ្តាញសង្គមសង្ឈឹមថា ប្រិយមិត្តនឹងជួយគាំទ្រ ហើយអរគុណ ចំពោះការគាំទ្រកន្លងមកចំពោះរូបនាង៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖





