ភ្នំពេញ៖ ករណីព័ត៌មានចុះ ដោយដាក់ចំណងជើងថា «រឿងប្អូនលក់កាបូបក្លែងក្លាយមិនទាន់ស្ងាត់ផង ស្រាប់រឿងបងម្ដង! បែកធ្លាយ ចោម ខ្វាន់ លក់មាស លាយស្ពាន់ អោយភ្ញៀវ » ត្រូវសាមីខ្លួនបដិសេធទាំងមានសុទិដ្ឋិនិយមថា វាជាការព័ត៌មានបំពុល ក្នុងរូបភាពជាន់ពន្លិច ទាំងមិនមែន ជារឿងពិត ។
ករណីខាងលើត្រូវបានសាមីខ្លួនថាវាជាអាខោន Fake ដោយដាក់ឈ្មោះថា Thaii Mo ដោយបានសរសេរមានខ្លឹមសារទាំងស្រុងថា «កណ្ដួយម៉ែមីចោម្រាយងាប់ទាន់ហន់ម៉េចបានមីង៉ែង Block Accounts Facebook អាញ់មិនអោយទាក់ទងទៅង៉ែងបានអញ្ចឹង? មីសត្វង៉ែងយយមាសលាយស្ពាន់មកលក់អោយអាញ់មាសក្លែងក្លាយកំទេចមាសថៃអាញ់សួង៉ែងក្នុងChatង៉ែង Block អាញ់ចោលមីសំភឹងបោកប្រាស់មើលង៉ែងLiveភ្លាមង៉ែង កុំភ្លេចចូលមើល អាខោនអាញ់ផងអាញ់live បរិហារកេរ្តិ៍ង៉ែងម្តងមាសក្លែងក្លាយលក់អោយអាញ់ បើង៉ែងមនុស្សល្អមែនង៉ែងអត់ Block អាញ់ទេង៉ែងត្រូវទទួលខុសត្រូវអោយអាញ់មិនមែនBlockអាញ់អត់អោយនិយាយអញ្ចឹងទេ
អញខំទុកចិត្ដទៅទិញង៉ែង គ្រាន់តែបែកធ្លាយកាបូបក្លែងក្លាយង៉ែងភ្លាមអាញ់យកអោយជាងមើលគេថាលាយស្ពាន់តេទៅឆាតទៅង៉ែងBlockអាញ់ទៀតមីសំភឹងទាន់ហន់ង៉ែងសុំដាក់បណ្ដាសាង៉ែងរកស៊ីកុំងើបឆាប់ទាន់ហន់តែហោងក្ររហាមឆាប់ៗមីង៉ែងខ្លាំងសម្ដីណាស់មីអាចម៍រលាយដូចអាចម៍ត្រូវទឹកសម្ដីង៉ែងថ្លៃតែមាយាទង៉ែងវាថោកមីក្រយ៉ៅថកយប់នេះអាញ់ហែកកេរង៉ែងកុំអោយគេចាញ់បោកង៉ែងទៀតកុំអោយង៉ែងងើបរួចមីនរកង៉ែងកុំBlockអាញ់ទៀតអីបើង៉ែងខ្លាំងមីក្ងោកមាស ស្អែកប្ដឹងមីនេះម្ដង»។
ដោយបានឃើញព័ត៌មាននេះដែរសាមីខ្លួន អ្នកនាង ចោម ខ្វាន់ បានថ្លែងប្រាប់ OBN Asia នៅព្រឹកនេះថា វាជា Fake អាខោន ដើម្បីជាន់ពន្លិចគេ តែប៉ុណ្ណោះ បើសិនជាទិញមាសសាយស្ពាន់មែន ដាក់រូបអាខោនពិត បង្ហោះមាស បង្ហោះវិក័យបត្រមក ដោយមាស ពេជ្រ ដែលអតិថិជន ទិញពីហាងខ្ញុំ សុទ្ធតែមានវិក័យត្រ មានត្រាត្រឹមត្រូវ ព្រីនចេញពីកុំព្យូទ័រ ក្នុងនោះឈ្មោះអតិថិជន និង លេខទូរស័ព្ទក៏មានដែរ ដោយមានឯកសារ ជាក់លាក់ដើម្បីតំកល់ទុក។ បើសិនជាអ្នកត្រឹមត្រូវ បង្ហោះអ្វីដែលពិតៗមក កុំលួចវាយឆ្មក់គេយ៉ាងដូច្នោះ ៕





