ភ្នំពេញ៖ ស្របពេលដែលស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Apple បានចេញជាផ្លូវការ អ្នកប្រើប្រាស់ប្រភេទស្មាតហ្វូន ហាយឡិវែលប្រភេទនេះ បានចិញ្ចឹមចិត្តចង់បាន និងអ្នកខ្លះទៀតបានទិញជូនមនុស្សជាទីស្រលាញ់របស់ខ្លួន ។
ជាក់ស្តែងថ្មីៗនេះ អ្នកដឹកនាំសម្តែង និង ជាថៅកែលក់រថយន្ត S-Auto លោក ប៊ុន រតនា ហៅសេម បានធ្វើឲ្យភរិយាភ្ញាក់ផ្អើល លាយឡំទាំងសប្បាយ ចិត្តនិងងក់ងរ រួចក៏សប្បាយចិត្តវិញ មើលទៅផ្អែមល្ហែម របស់គេ។
បើផ្អែកទៅលើវីដេអូដែលពូសេម បានបង្ហោះនោះ ឃើញថាតារាសម្តែងលីឈី ត្រូវជាភរិយា បានព្យាយាមស្រាយថង់មួយជាន់ហើយជាន់ទៀត រហូតដល់ ប្រអប់យីហោប្រេន Luis និង Crocodile តែមិនឃើញអ្វី ។
បន្តពីលើនេះ ឃើញថាមានប្រអប់មួយដែលរុំ ដោយស្រោមជើងកូន ក្មេង ស្រោមជើង មិនទាន់បោករបស់លោកផងដែរ ។ លទ្ធផលបញ្ចប់ លីឈី ដែលត្រូវជាភរិយាលោក ថា នេះជាទូរស័ព្ទ iPhone 11 Pro ហើយ ដោយឱបប្រអប់នេះជាប់ លទ្ធផល បើកមក ចេញទៅជាផ្លែម្តេញ លាយអំបិលម្ទេសទៅវិញ មើលហើយស្រងាកចិត្ត ។
ផ្អែកតាមរយៈវីដេអូដដែល លីឈី បានងក់ងរ ទារស្មាតហ្វូន ដោយទន្ទេញថា បើគ្មានទូរស័ព្ទ នរណាឲ្យ ប្រអប់ទៅ ចង់យំអីផង ក៏ព្រោះតែប្តីលេង សើចច្រើន ដោយមើលហើយមានអារម្មណ៍ថា ច្រណែនគូស្នេហ៍មួយគូនេះដល់ហើយ ។ មួយក្បាច់របស់ពូសេម ធ្វើឲ្យ ទស្សនិកជន អត់ទ្រាំសើច មិនបាន ប៉ុន្តែលទ្ធផលចុងក្រោយ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Apple បានប្រគល់ជូនដល់ដៃភរិយា របស់លោកជាផ្លូវការ ដែលធ្វើឲ្យភរិយា រីកមុខ មាត់ដូចគ្រាប់ជី ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោម៖




