ក្លិប Juventus កំពុងអន្ទងចង់បានខ្សែប្រយុទ្ធស្លាបរបស់ Willian ក្នុងជំហានស្វែងរកកីឡាករថ្មី នៅខែមករា ខាងមុខនេះ ។
ម្ចាស់ពានរង្វាន់ អ៊ីតាលី បាននាំកីឡាករ Aaron Ramsey, Andrea Pirlo, Adrien Rabiot និង Sami Khedira ដែលជាកីឡាករអស់តម្លៃ ក្នុងទីផ្សារ ដើម្បីនាំចូលមកក្លិប ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ។
គេហទំព័រ TuttoSport បានបញ្ជាក់ថា Juventus ពួកគេកំពុងដាក់ទិសដៅ ទៅកាន់កីឡាករសញ្ជាតិប្រេស៊ីល មុនរដូវកាលក្តៅបន្ទាប់ ។
កីឡាករ Willian អាយុ ៣១ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថា នឹងផុតកុងត្រាជាមួយ Stamford Bridge នាខែមិថុនា ខាងមុខនេះ ។ នេះមានន័យថា គាត់នឹងអាចបើការពិភាក្សាជាមួយក្លិបផ្សេងៗទៀត មុនរដូវកាលដោះដូរនាខែមករា ។
ប្រភពព័ត៌មានចុងក្រោយ បានចុះថា Maurizio Sarri គ្រូសេះបង្កង់ ក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីទទួលយកកីឡាករតោខៀវ ពិសេសៗមួយចំនួន។
ទោះបីជាយ៉ាងនេះក្តី លោក Frank Lampard បានប្រកាសថា លោកចង់រក្សាទុកកីឡាករ សញ្ជាតិប្រេស៊ីលនេះ ខណៈដែលត្រៀមនឹង កុងត្រា បន្តរយៈពេល ២ឆ្នាំថែមទៀត។
ថ្វីបើអ៊ីចឹងមែន រហូតមកដល់ពេលនេះ រឿងកុងត្រាថ្មីនេះ រវាងកីឡាករ និង ក្លិប នៅមិនទាន់បានចាប់ផ្តើមការចរចារនោះទេ ៕