ផលិតករ​ទ្រនំធំម្នាក់ ក្តៅក្រហាយក្រោយម្ចាស់បទ«បើបងបាត់ការចងចាំ» និងគូស្នេហ៍បង្ខូចកេរ្តិ៍ឈ្មោះ

0

ភ្នំពេញ៖ លោក ទេព​ សុធារិទ្ធ ផលិតករ​របស់ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីក្នុងស្រុកមួយ បានកើតទុក្ខមិនសុខចិត្តដាច់ចិត្តទម្លាយរឿងរ៉ាវ ដែលតារាចម្រៀង Original Song និងដៃគូស្នេហា បានបង្ខូច​កេរ្តិ៍ឈ្មោះលោក ក្រោយកម្មវិធីឡើងផ្ទះរបស់ ម្ចាស់បទ ស៊ូស្លាប់មិនធ្វើមនុស្សក្បត់ ។

ក្រោយពីកម្មវិធីឡើងផ្ទះម្ចាស់បទចម្រៀងខាងលើ ក៏មានរឿងរ៉ាវមិននឹកស្មានដល់ដោយខាងស្រីបានបង្ខូចឈ្មោះខាងផលិតករខាងលើ ថាបានញ៉ែខ្លួន ហើយខាង​ប្រុសទៀតសោតបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ខណៈដែលផលិតករ បានរាក់ទាក់ ទៅខាងស្រីក្នុងនាម​ជាមនុស្សអ្នកសិល្បៈតែមួយ។ នេះបើតាមប្រភពដែលទទួលបាន។​

លោក ទេព សុធារិទ្ធ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក នាល្ងាចថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០១៩ ឲ្យដឹងថា សូមអធ្យាស្រ័យ ក្នុងនាមខ្ញុំជាផលិតករមួយរូប ខ្ញុំសូមបង្ហាញរូបពួកគាត់ទាំង២នាក់ជាសិល្បៈជំនាន់ក្រោយជាសាធារណៈ ដែលមានឈ្មោះ Taing Heang Bo (ម្ចាស់បទ Original Song) និងប្រពន្ធឈ្មោះ Zeii Khou ពីព្រោះពួកគាត់បានព្យាយាមគេចវេសមិនព្រមជួបជជែកដោះស្រាយនូវរឿងរ៉ាវបរិហារកេរ្តិ៍រូបខ្ញុំ ទាំងខ្ញុំមិនបានប្រព្រឹត្តិ និងដឹងរឿងទាំងនេះទាល់តែសោះទាំងរូបខ្ញុំផ្ទាល់ និងអ្នកដែលពាក់ព័ន្ធរឿងទាំងនេះ។​

លោកបានបន្តទៀតថា ខលទៅសុំជួបពួកគាត់ដើម្បីជជែកវែកញែកអោយច្បាស់ថារឿងនេះពិត រឺក៏មិនពិត ប៉ុន្តែពួកគាត់បាន ព្យាយាមគេចវេសមិនព្រមជួប និងឆ្លើយតប ដើម្បីដោះស្រាយទាល់តែសោះ។ នេះជាទង្វើអសីលធម៌មួយ ដែលសិល្បៈរូបនេះ បានធ្វើអោយខូចឈ្មោះ ដល់អ្នកសិល្បៈដទៃ ហើយដើរនិយាយបង្ខូចកេរ្តិ៍ឈ្មោះគេ ដើម្បីលើកតម្កើងខ្លួនឯងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដែលជាសិល្បៈដូចគ្នា។

លោកបានបន្ថែមទៀតថា បើគ្រាន់តែរឿងប៉ុណ្ណឹងមិនព្រមចូលខ្លួនដោះស្រាយហើយព្យាយាមគេចវេស មិនទទួលស្គាល់ថារឿងទាំងនេះពិត រឺក៏មិនពិត ទាំងខ្ញុំមានសាក្សីដឹងលឺគ្រប់គ្រាន់ ហើយបើពិតគ្រាន់តែប្រើពាក្យ (សុំទោស) និងទទួលស្គាល់កំហុសទៅ គឺរួចជាស្រេច។ ពីព្រោះក្នុងនាមយើងជាសិល្បៈខ្មែរដូចគ្នា ដើម្បីកុំអោយខូចឈ្មោះដល់អ្នកសិល្បៈផ្សេងទៀត៕

លោកទេព សុធារិទ្ធ ខាងមុខគេ